ឯកឧត្តម គួច ចំរើន នាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្ដាលប៉ះពាល់ដល់​ប្រជាពលរដ្ឋរងផលប៉ះពាល់តិចតួចក្នុង ឃុំចំនួន២ ក្នុងស្រុកព្រៃនប់ - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, November 21, 2023

ឯកឧត្តម គួច ចំរើន នាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្ដាលប៉ះពាល់ដល់​ប្រជាពលរដ្ឋរងផលប៉ះពាល់តិចតួចក្នុង ឃុំចំនួន២ ក្នុងស្រុកព្រៃនប់

នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្ដាលប៉ះពាល់ដល់​ប្រជាពលរដ្ឋរងផលប៉ះពាល់តិចតួចក្នុង ឃុំចំនួន២ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងនោះមាន ឃុំទឹកល្អក់១១គ្រួសារ ឃុំសាមគ្គី ៥៨គ្រួសារ សរុបចំនួន ៦៩គ្រួសារ និងបានប្រគេនគ្រឿងទេយ្យទាន រួមទាំងបច្ច័យដល់ព្រះសង្ឃនៅវត្តទួលកែវផងដែរ។ 


ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ហើយនេះជាលើកទីពីរដែលឯកឧត្តមបានមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកអំណោយសង្គ្រោះ ដើម្បីយកមកចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅក្នុងឃុំចំនួនពីរ នៃស្រុកព្រៃនប់ និងបានចូលរួមការសោកស្តាយចំពោះការខូចខាតផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋមានដូចជាប៉ីងដំបូល ព្រមទាំងបានធ្វើការណែនាំដល់អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវយកចិត្តទុកដាក់អំពីសុខទុកបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


ទន្ទឹមនោះឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹងរលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នាពេលនេះ និងសូមចូលរួមការលំបាករបស់បងប្អូនដោយសារឥទ្ធិពលខ្យល់កន្ត្រាក់បង្កឱ្យមានផ្ទះចំនួន ៦៩ខ្នងត្រូវរងការខូចខាតតិច និងច្រើន ហើយនេះជាគ្រោះធម្មជាតិមិនថាប្រទេសណាទេនោះទេ សូម្បីពិភពលោកក៏រងនូវគ្រោះធម្មជាតិដូចគ្នា ដូចច្នេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្ន កុំឱ្យមានគ្រោះថា្នក់ដោយសារខ្យល់កន្ត្រាក់ និងត្រូវមានការប្រុងប្រយ័ត្នចំពោះកូនចៅឱ្យបានគ្រប់គ្នា ព្រោះខ្យល់កន្ត្រាក់នៅរដូវរំហើយនេះ ជាតែងតែកើតឡើងជារៀងរាល់ឆ្នាំចំពោះបងប្អូនរស់នៅតាមបណ្តោយផ្លូវជាតិលេខ៣នេះ ក៏អាស្រ័យវារងផលប៉ះពាល់តិច ឬច្រើនទៅតាមបណ្តាឆ្នាំតែប៉ុណ្ណោះ។


ជាមួយគ្នានេះឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក៏បានចូលរួមកសាងសាលាឆាន់ក្នុងវត្តទួលកែវ(ហៅវត្តទឹកល្អក់)នៅបច្ច័យចំនួន ១ម៉ឺនដុល្លារអាមេរិក។  


អំណោយដែលបានចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងមួយគ្រួសារបាន៖អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០ កំប៉ុង ទឹកត្រី១យួរ កន្ទេល១ ឃីតមួយកញ្ចប់ (មុង១ ភូយ១ សារុង១ ក្រមា១) និងថវិកាចំនួន ១០មុឺនរៀល។






 

No comments:

Post a Comment

Pages