ខេត្តក្រចេះ ÷ ជាក់ស្ដែងនៅយប់ថ្ងៃទី ១៦ - ១៧ ខែ ធ្នូ ឆ្នាំ ២០២៣ គេសង្កេតឃើញមានវត្តមានរថយន្តសាំយ៉ុងកែច្នៃទ្រុងវែងជាច្រើនគ្រឿង បានធ្វើសកម្មភាពដឹកធ្យូងយកទៅលក់នៅប្រទេសវៀតណាមយ៉ាងអាណាធិបតេយ្យ ដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញតាមគោលដៅនោះឡើយ។
យោងតាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ក្នុងមួយយប់ៗ រថយន្តស៊ាំយ់ុងកែរច្នៃដឹកធ្យូងបន្តកន្ទុយគ្នា ដូចគេហែរ កឋិនឆ្ពោះទៅប្រទេសវៀតណាមតាមច្រកទ្វេភាគីជ័យឃ្លាំង ដោយពុំមានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធធ្វើការបង្ក្រាបឬសួរនាំនោះឡើយ ក្នុងនោះផងដែរដោយគេសង្ស័យថា មានមេឈ្មួញចាស់វស្សា ម្នាក់មានឈ្មោះ ចែមុំ ដែលមានរហស្សនាមថាចែស្បែកជើងរន្ទះទល់មេឃ ស្ត្រីជើងខ្លាំងម្នាក់នេះចុះដល់ទីណាគឺស្ងាត់ដល់និងហើយ មិនថាអ្នកសារព័ត៌មានឬសមត្ថកិច្ចនិងមន្ត្រីជំនាញនោះឡើយ ។
យោងតាមប្រភពដ៌ដែលបានបន្តទៀតថា÷ក្បួនរថយន្តស៊ាំយ៉ុងដឹកធ្យូងខាងលើនោះត្រូវបានពួកឈ្មួញដឹកចេញពីចំណុច
105ឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះដាក់ឡានសាំយ៉ុងកែឆ្នៃទ្រុងឆ្ពោះទៅវៀតណាមតាមច្រកជ័យឃ្លាំងរៀងរាល់យប់បន្តកន្ទុយគ្នារហូតដល់ទាបភ្លឺទើបស្បើយ ចំណុចត្រង់នេះបានសរបញ្ជាក់ឲ្យឃើញថា ភាពអសកម្ម និងអសមត្ថភាពក្នុងការបំពេញតួនាទី និងកាតព្វកិច្ចរបស់មន្ត្រីពាក់ព័ន្ធជាពិសេសប្រធានច្រកតែម្ដង ដោយគេសង្ស័យថា បានត្រូវថ្នាំប៉ារ៉ាដុល របស់ក្រុមឈ្មួញជ្រុល ទើបដេកលង់លក់ ត្រចៀកស្ដាប់មិនឮភ្នែកមើលមិនឃើញសកម្មភាពក្បួនរថយន្តដឹកធ្យូងឆ្លងដែនបែបនេះ។
ជុំវិញការចុះផ្សាយខាងលើនេះដែប្រជាពលរដ្ឋនិងមន្ត្រីអត់លិឍដោយមានការស្ដាយនឹងការបាត់បង់និងស្រឡាញ់ខ្លាចបាត់ធនធានធម្មជាតិកក្រោមការបំភ្លេចបំផ្លាញពីរក្រុមមេឈ្មួញបានបញ្ជាឲ្យកូនចៅចូលទៅកាប់ដើមឈើតូធំមកដុតជាធ្យូង រួចបន្តដឹកចេញតាមក្បួនរថយន្តស៊ាំយ៉ុងកែរច្នៃយកទៅលក់នៅប្រទេសជិតខាង ម្លោះហើយទើបពួកគាត់បានធ្វើការសំណូមពរឲ្យអ្នកសារព័ត៌មានគួរតែជួយផ្សព្វផ្សាយបង្ហោះឬសរសេររបៀបណាឲ្យដឹងទៅដល់ថ្នាក់ខេត្តក្រចេះក៌ដូចជាថ្នាក់ជាតិលោកជ្រាបជាព័ត៌មានពីរសកម្មភាពដឹកជញ្ជូនខាងលើនេះ កំពង់តែសម្រុកយ៉ាងមមាញឹកក្នុង១យប់ៗនោះ នៅចំណុចដែលអង្គភាពយើងបានរៀបរាប់ខាងលើនេះ ក៌ដូចជាសេចក្តីរាយការណ៌មួយជូនឯកឧត្តម វ៉ា ថន អភិបាលនៃគណ:អភិបាលខេត្តក្រចេះនិង លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងប្រធានមន្ទីរពាក់ព័ន្ធឲ្យលោកបានមើលពីរសកម្មភាពទង្វើរបស់ក្រុមឈ្មួញដែលចូលទៅដង្ហែរក្បួនរថយនតស៊ាំយ៉ុងជាច្រើនគ្រឿងនេះផងទាន ជាពិសេសនោះជាសេចក្តីរាយការណ៌មួយជូនទៅ លោកឧត្តមសេនីយ៍ទោ
អ៊ូ សុបុណ្ណា ស្នងការរដ្ឋាននគរបាលខេត្តក្រចេះ គួរតែមានបើកការស៊ើបអង្កេតទៅលើលោក អ៊ាម សុខលីម ប្រធានច្រកប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ទ្វេភាគគីព្រំដែន ច្រកជ័យឃ្លាំង មូលហេតុអ្វីបានបណ្តែតបណ្តោយឲ្យបទល្មើសធ្យូងឆ្លងកាត់ក្នុងការគ្រប់គ្រងហើយរក្សាភាពស្ងៀមស្ងាត់ដូចជាគ្មានអ្វីកើតឡើងឬដូចការសង្ស័យរបស់មជ្ឈដ្ឋានមហាជន បានលើកឡើងថា មានខ្នងបង្អែក រឹងមាំ ណាស់នៅ ក្នុង វរៈនគរបាលការពារព្រំដែនគោកលេខ619ទើបហ៊ានបណ្តោយឲ្យឈ្មួញ នាំធ្យូងចូលទៅវៀតណាមយ៉ាងអាណាធិបតេយ្យបែបនេះ ថ្នាក់ដឹកនាំខាងលើៗលិកតែងតែផ្ដាំផ្ញើឲ្យមន្ត្រីថ្នាក់ក្រោមគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ បានឲ្យរក្សាការពារ សម្បត្តិធនធានធម្មជាតិ ឱ្យនៅគង់វង្ស ផងដែរ ការផ្សព្វផ្សាយខាងលើនេះនិង ជ្រាបជាព័ត៌មានហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមនិងចាត់កម្លាំងចុះមកបើកការស៊ើបអង្កេតក្នុងចំណុចដូចមានខ្លឹមសារខាងលើនេះទាន់ពេលវេលាផងដែរ។
អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីរ មន្ត្រីថ្នាក់ក្រោមមានភាពកម្សោយមិនគោរពតួរនាទីនិងកាតព្វកិច្ចដែលខ្លួនគ្រប់គ្រងនោះឡើយធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេកជាមួយក្រុមឈ្មួញខាងលើតែប៉ុណ្ណោះ។
អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះសូមអរគុណ។
No comments:
Post a Comment