រថយន្ត១គ្រឿងដឹកដែកកញ្ច្រែងដែលចងរួច សម្រាប់ចាក់សាប ឬចាក់ប្លង់សេរាប់សិបផ្ទាំង ហើយដោយការធ្វេសប្រហែសអត់បានយកខ្សែចងនោះទេ ខណៈពេលកំពុងបើកបរសុខៗ ស្រាប់តែដែកនោះរអិលធ្លាក់រាយប៉ាយពាសពេញដងផ្លូវ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, December 20, 2023

រថយន្ត១គ្រឿងដឹកដែកកញ្ច្រែងដែលចងរួច សម្រាប់ចាក់សាប ឬចាក់ប្លង់សេរាប់សិបផ្ទាំង ហើយដោយការធ្វេសប្រហែសអត់បានយកខ្សែចងនោះទេ ខណៈពេលកំពុងបើកបរសុខៗ ស្រាប់តែដែកនោះរអិលធ្លាក់រាយប៉ាយពាសពេញដងផ្លូវ

ភ្នំពេញ ៖ កាលពី រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចរង្វង់មូលគល់ស្ពានអាកាស ផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ រថយន្តខាងលើម៉ាកSHACMAN ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-1623 ដឹកដឹកដែកកញ្ច្រែងដែលចងរួចសម្រាប់ចាក់សាប ឬចាក់ប្លង់សេរាប់សិបផ្ទាំង ខណៈនោះធ្វេសប្រហែសខ្លាំងបំផុត ដោយអត់បានយកខ្សែចងឲ្យបានត្រឹមត្រូវនោះទេ ដោយបើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ពេលកំពុងតែបើកបរសុខៗ ស្រាប់តែរអិលដែកធ្លាក់ចូលរថយន្តកុងតឺន័រ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3F-7442 ដែលកំពុងបើកស្របទិសគ្នា បណ្ដាលឲ្យរថយន្តកុងតឺន័រនោះកិនមុតធ្លាយកង់អស់២គ្រាប់ ។ ពេលនោះសំណាងខ្លាំងណាស់ដែលមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះឡើយ ។ ខាងភាគីម្ចាស់រថយន្តដឹកដែកនោះបានស្ទូចលើកដែកដាក់រថយន្តផ្សេងទៀតរួចធ្វើការសម្របសម្រួលគ្នាជាមួយខាងភាគីរថយន្តកុងតឺន័រ ប៉ុន្តែពុំដឹងថាបញ្ចប់រឿងដោយរបៀបណាឡើយ ៕





 

No comments:

Post a Comment

Pages