ប្រជាពលរដ្ឋប្រទះឃើញមីនតោនចំនួន ០២គ្រាប់ ខណៈកំពុងភ្ជួរដី រាយការណ៍ជូនសមត្ថកិច្ចនៅស្រុកស្វាយចេក - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, December 8, 2023

ប្រជាពលរដ្ឋប្រទះឃើញមីនតោនចំនួន ០២គ្រាប់ ខណៈកំពុងភ្ជួរដី រាយការណ៍ជូនសមត្ថកិច្ចនៅស្រុកស្វាយចេក

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅវេលាម៉ោង៣ និង១៥នាទីរសៀល នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋ០១នាក់ ខណៈកំពុងតែភ្ជួរដីស្រែ ដើម្បីដាំដំឡូងមីក៏ប្រទះឃើញគ្រាប់មីនតោនចំនួន ២គ្រាប់ កប់ជាន់លើគ្នា សំណាងល្អមិនផ្ទុះ។


នគរបាលមូលដ្ឋាន បានឲ្យដឹងថា ៖ ប្រជាពលរដ្ឋដែលប្រទះឃើញគ្រាប់មីននោះឈ្មោះ បេង សេន ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្វាយចេក ខេត្តបន្ទាយមានជ័យ។ ជារៀងរាល់ឆ្នាំ គាត់តែងភ្ជួរដីស្រែ នៅចំណុចខាងលិចឈៀងខាងត្បូងភូមិទ័ពសៀម ឃុំស្លក្រាមប្រហែល១៥០ម៉ែត្រ ដើម្បីដាំដំឡូងមី។ ប៉ុន្តែឆ្នាំនេះ ពេលគាត់កំពុងតែភ្ជួរក៏ប្រទះឃើញគ្រាប់មីនតោនដាក់កប់ក្នុងដីបន្សល់ទុកពីសម័យសង្រ្គាមដាក់ត្រួតលើគ្នាចំនួន ២គ្រាប់ ក្នុងដីស្រែរបស់គាត់ រួចបានរាយការណ៍មកនគរបាលប៉ុស្តិ៍រដ្ឋបាលចុះទៅពិនិត្យនៅកន្លែង ហើយភ្លាមៗនោះនគរបាលប៉ុស្តិ៍រដ្ឋបាលបានរាយការណ៍បន្តទៅមន្ត្រីអង្គការហេឡួត្រាសដ៍ ដើម្បីយកទៅកំទេចចោលផងដែរ៕





 

No comments:

Post a Comment

Pages