ក្រុមការងារ អាវុធហត្ថខណ្ឌបឹងកេងកង ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលម្តាយរបស់លោកទទួលមរណៈភាព! - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, December 7, 2023

ក្រុមការងារ អាវុធហត្ថខណ្ឌបឹងកេងកង ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលម្តាយរបស់លោកទទួលមរណៈភាព!


 នាព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចាត់តំណាងប្រគល់ថវិកាដែលប្រមូលបានពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌបឹងកេងកង ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,៤៦០,០០០រៀល ទឹកសុទ្ធ៤កេស, ទឹកក្រូច២កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ឯក សរ សាកាន ជំនួយការ មូលដ្ឋានខណ្ឌ ដែលម្តាយរបស់លោកបានទទួលមរណៈភាព កាលពីថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ២០២៣ នៅខេត្តព្រៃវែង ក្នុងជន្មាយុ៨៥ឆ្នាំ ដោយជរាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕


No comments:

Post a Comment

Pages