យុទ្ធភ័ណ្ឌសេសសល់ពីសម័យសង្រ្គាមបានបង្កនូវសោកនាដកម្មដល់ប្រជាពលរដ្ឋស្លូតត្រង់នាស្រុកសំឡូត​ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, December 9, 2023

យុទ្ធភ័ណ្ឌសេសសល់ពីសម័យសង្រ្គាមបានបង្កនូវសោកនាដកម្មដល់ប្រជាពលរដ្ឋស្លូតត្រង់នាស្រុកសំឡូត​

នៅថ្ងៃសុក្រ ១១រោច ខែកត្តិកឆ្នាំ​ថោះបញ្ចស័កព.ស.​២៥៦៧ត្រូវនឹងថ្ងៃទី ០៨ខែ ធ្នូ ឆ្នាំ២០២៣វេ​លា​ ម៉ោ​ង​៩និង០០និង២០នាទីនៅចំណុចក្រុមទី ៥ ភូមិ កញ្ចាំង ឃុំស៊ុង ស្រុក សំឡូតខេត្តបាត់ដំ បង។មានករណីគ្រោះថ្នាក់ដោយសារ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ(មីន​តោន)មួយបានកើតឡើង  ក្នុងខណ:ដែល​បុរសឈ្មោះ ភន ភេទ ភេទ ប្រុ ស  អាយុ ២៨ ឆ្នាំ ស្នាក់នៅក្រុមទី៤ភូមិ ស្វាយជ្រុំ ឃុំ កំពង់ល្ពៅ ស្រុក សំ​ឡុត ខេត្ត បាត់ដំបង កំពុងបើកបរត្រាក់ទ័រភ្ជួរដីក្នុងចំការដំ ឡូងនៅចំណុចខាងលើ ក៏ស្រាប់តែត្រាក់​ទ័រជាន់ចំមីនតោនកង់ខាងមុខបណ្តាលឱ្យផ្ទុះឡើងខូចខាតត្រាក់​ទ័រមួយកំណាត់មុខ  និងរូបគាត់ដែលបើកបរត្រាក់​ទ័ររងរបួសធ្ងន់ខ្ទាតចេញពីលើត្រាក់ទ័រ ហើយភ្លាមៗត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ ។


សមត្ថកិច្ចនគរបាលមូលដ្ឋាន នគរបាលស្រុកសំឡូត និងនគរបាល នៃវរសេនាតូចការពារព្រំដែនគោក​លេខ៣១០ បានទៅដល់កន្លែងកើតហេតុភ្លាមៗ រួមជាមួយសមត្ថកិច្ច  អាជ្ញាធរពាក់ព័ន្ធផងដើម្បីពិនិត្យបញ្ហានៅទីនោះ។


តាមព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកសំឡូត បានឱ្យដឹងថា ដីចំការដែលកើតមានឧប្បត្តិហេតុនាថ្ងៃនេះមិនមែនជាដីថ្មីនោះទេ ពោលគឺជាដីចំការដែលបានភ្ជួររាស់ បង្កបង្កើ នផល យូរឆ្នាំមកហើយ ក៏ប៉ុន្តែនៅថ្ងៃនេះក៏ជួបគ្រោះថ្នាក់បែ បនេះតែម្តង ហើយតាមការសន្និ ដ្ឋានគ្រាប់មីនដែលផ្ទុះនេះគឺជាគ្រាប់ មីន ដែលសេសសល់ពីសម័យសង្រ្គាម​ ជនរងគ្រោះរស់នៅឃុំកំពង់ល្ពៅ​ មកស៊ីឈ្នួលភ្ជួរដីចំការឱ្យអ្នកភូមិនៅឃុំស៊ុង​ ស្រុកសំឡូត​។


នៅក្នុងភូមិសាស្រ្តស្រុកសំឡូត​ គឺជាតំបន់សមរភូមិប្រយុទ្ធដ៏ស្រួចស្រាវមួយក្នុងចំណោមសមរភូមិផ្សេងៗទៀតនៅតាមព្រំដែន​ កម្ពុជា -ថៃ ហេីយយុទ្ធភ័ណ្ឌជាសំណល់ពីសង្រ្កាមស្ថិតនៅក្នុងដីនៅឡេីយ​ បេីទោះបីជាមានការបោស​សំអាតជាបន្តបន្ទាប់ពី​ សំ​ណាក់អង្គភាពជំនាញនានាក្តី​ និងយូរៗម្តងយុទ្ធភ័ណ្ឌទាំងនេះ​ បានបង្កនូវសោ​ក​ នាដកម្ម​ ដល់អាយុជីវិត​ របួសពិការ​ ខូចខាតទ្រព្យសម្បត្តិ​ ប្រជាព​លរដ្ឋស្លូតត្រ​ង់នៅតំបន់នោះ​គួរឱ្យរន្ធត់​ តក់ស្លុតបំផុត​ ៕






 

No comments:

Post a Comment

Pages