នាវា Doulos Hope ដែលផ្ទុកសៀវភៅរាប់ពាន់ក្បាលបានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ.! - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, December 18, 2023

នាវា Doulos Hope ដែលផ្ទុកសៀវភៅរាប់ពាន់ក្បាលបានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ.!

ខេត្តព្រះសីហនុ៖នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ នាវា Doulos Hope ដែលផ្ទុកសៀវភៅរាប់ពាន់ក្បាល បានចូលចប់កំពង់ផែស្វាយ័ត្នក្រុងព្រះសីហនុដើម្បីលើកកម្ពស់អក្ខរកម្ម ការអប់រំ និងកិច្ចសហប្រតិបត្តិការអន្តរវប្បធម៌នៅទូទាំងអាស៊ីអាគ្នេយ៍ នឹងបើកឱ្យចូលទស្សនាជាសាធារណៈ នៅកំពង់ផែព្រះសីហនុ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ រៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីវេលាម៉ោង២:០០នាទីរសៀលដល់ម៉ោង២១:០០នាទីយប់...។


តាមការគ្រោងទុកនាវា Doulos Hope ដែលជានាវាពិព័ណ៍សៀវភៅអន្តរជាតិនឹងចូលចតនៅខេត្តព្រះសីហនុនាថ្ងៃទី១៨នេះ ដោយនាំយកមកនូវសៀវភៅដែលមានចំណងជើងជាច្រើនជាង២០០០ប្រភេទផ្សេងៗគ្នា។ ដូច្នេះប្រសិនបើសាធារណជនមានបំណងចូលអានសៀវភៅនៅក្នុងនាវា Doulos Hope នោះនឹងជួបសៀវភៅជាច្រើន ដែលសៀវភៅទាំងនោះ ជាប្រភេទសៀវភៅទើបចេញថ្មីៗ ហើយមួយផ្នែកជាប្រភេទសៀវភៅទទួលបានពីសកម្មភាពបរិច្ឆាគរបស់អ្នកអាន។ ម៉្យាងវិញទៀតសម្រាប់អ្នកចូលទៅអានមិនត្រូវឱ្យមានការបង់ប្រាក់នោះទេ ផ្ទុយទៅវិញបណ្ណារក្សនៅក្នុងបណ្ណាល័យនានា នឹងជួយសម្របសម្រួលព័ត៌មានផ្សេងៗ។ ទន្ទឹមគ្នានេះ អ្នកទស្សនាពិភពអំណានក៏អាចទិញសៀវភៅណាមួយដែលខ្លួនពេញចិត្តពីនាវាបណ្ណាល័យចល័ត Doulos Hope បានផងដែរ ក្នុងតម្លៃសមរម្យ។ ដោយសៀវភៅទាំងនោះ មានទាំងផ្នែកវិទ្យាសាស្ត្រ ឱសថសាស្ត្រ សិល្បៈ ភាសា ជំនឿ ចំណង់ចំណូលចិត្ត ការចម្អិនអាហារ កីទ្បា ព្រមទាំងសៀវភៅកុមារ អត្ថបទសិក្សា វចនានុក្រម និងសៀវភៅផ្សេងៗជាច្រើនទៀត។ សម្រាប់ការចូលរួមទស្សនាកុមារ ត្រូវមានមនុស្សចាស់នៅជាមួយ ដោយមិនអនុញ្ញាតឱ្យចូលតែម្នាក់ឯងនោះទេ។


គួរជម្រាបថា នាវាបណ្ណាល័យចល័ត Doulos Hope មានប្រវែង៨៥,៥ម៉ែត្រ និងទទឹង១៤ម៉ែត្រ ផ្ទុកចំណុះទម្ងន់៣៣៧០តោន។ វាត្រូវបានអភិវឌ្ឍន៍ឡើងចាប់តាំងពីឆ្នាំ១៩៧០ និងបានចូលចតនៅតាមកំពង់ផែជាង ៤៨០កន្លែងនៅប្រទេសជាង១៥០ ព្រមទាំងមានអ្នកចូលទស្សនាសរុបជាង៤៨លាននាក់។ មុននឹងមកដល់កម្ពុជានាពេលនេះ វាបានចូលចតនៅកំពង់ផែប្រទេសម៉ាឡេស៊ី រួចបន្តដំណើរចូលចតនៅកំពង់ផែប្រទេសថៃ៕






 

No comments:

Post a Comment

Pages