តើលោកយាយ៩០ដែលជាមេឈ្មួញឈើចាស់វស្សាមានអំអាចអ្វី ហ៊ានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីរព្រៃអភិរក្សកែវសីម៉ាចេញតាមច្រក១១៥.ឬ១០៧ឆ្លងកាត់រង្វង់មូលស្រុកស្នួលចូលស្រុកមេមត់ខេត្តត្បូងឃ្មុំយកចែកចាយបន្តក្នុងទឹកដីខេត្តព្រៃវែងបានដោយរលូន ខណគ្មានសមត្ថកិច្ចឬមន្ត្រីជំនាញណាហាមឃាត់នោះ ។ - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, January 5, 2024

តើលោកយាយ៩០ដែលជាមេឈ្មួញឈើចាស់វស្សាមានអំអាចអ្វី ហ៊ានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីរព្រៃអភិរក្សកែវសីម៉ាចេញតាមច្រក១១៥.ឬ១០៧ឆ្លងកាត់រង្វង់មូលស្រុកស្នួលចូលស្រុកមេមត់ខេត្តត្បូងឃ្មុំយកចែកចាយបន្តក្នុងទឹកដីខេត្តព្រៃវែងបានដោយរលូន ខណគ្មានសមត្ថកិច្ចឬមន្ត្រីជំនាញណាហាមឃាត់នោះ ។

ខេត្តត្បូងឃ្មុំ ÷ជាក់ស្តែងនៅយប់ថ្ងៃទី០៤-០៥ ខែ មករា ឆ្នាំ ២០២៤នេះអង្គភាពសារព័ត៌មានយើងជាច្រើនអង្គភាពបានចុះថតផ្តិតយករូបភាពពីរសកម្មភាពការដឹកជញ្ជូនបទល្មើសព្រៃឈើមានក្បួនរថយន្តស៊ាំយ៉ុងជាគ្រឿងធ្វើសកម្មភាពយ៉ាងអណាធិបតេយ្យ ដោយគេស្គាល់ថា ជាក្បួនរថយន្តរបស់ លោកយាយ៩០ បានធ្វើសកម្មភាពជារៀងរាល់យប់ហើយឆ្លងកាត់ស្នាក់ការមន្ត្រីជំនាញរាប់សិបកន្លែងជាពិសេសនោះគឺខាងរដ្ឋបាលព្រៃឈើតែម្តង មើលទៅមានភាពកម្សោយអសមត្ថភាពមានតែតួនាទីគឺមិនមានឆន្ទ:បំពេញភារកិច្ចក្នុងការបង្ក្រាប ទប់ស្កាត់និងថែរក្សាធនធានធម្មជាតិ បណ្តែតបណ្តោយឲ្យបទល្មើសឆ្លងការស្នាក់ការខ្លួនគ្រប់គ្រងបានដោយសេរី ជាពិសសេសមេឈ្មួញឈើដុះស្លែរហាស់នាមលោកយាយ៩០នេះតែម្តង ឬមួយដូចគេសង្ស័យថា លោកយាយ៩០កំពង់ដាក់ថ្នាំសណ្ដំមន្ត្រីរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថានមួយចំនួនឲ្យដេកលង់លក់អស់ហើយមែនទេ? បានជាមន្ត្រីទាំងនោះភ្លេចតួនាទីរបស់ខ្លួនមិនបង្ក្រាបបទល្មើសព្រៃឈើទាល់តែសោះ ។


តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា ឈ្មួញដឹកឈើទាំងនោះ ដឹកជញ្ជូនឈើចេញពីព្រៃអភិរក្សកែវសីម៉ាឆ្លងកាត់មុខសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្នួលឆ្ពោះទៅស្រុកមេមត់ឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃព្រៃឈើស្រុមេមត់រួចយកទៅចែកចាយបន្តនៅទឹកដីខេត្តព្រៃវែងយ៉ារំភើយដោយគ្មានរំខានដល់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។


ជុំវិញការចុះផ្សាយខាងលើនេះដែរប្រជាពលរដ្ឋនិងមន្ត្រីអត់លិឍដោយមានការស្ដាយនឹងការបាត់បង់និងស្រឡាញ់ខ្លាចបាត់ធនធានធម្មជាតិ ក្រោមការបំភ្លេចបំផ្លាញពីរក្រុមមេឈ្មួញឈើលោកយាយ៩០មានគ្នាជាច្រើននាក់កំពង់សម្រុកនាំឈើលេខ២ ប្រភេទឃ្នាប តាមរយ:រថយន្តស៊ាំយ៉ុងដូចជាក្បូនកឋិនជារៀងរាល់យប់

នោះ  បានធ្វើការសំណូមពរឲ្យអ្នកសារព័ត៌មានគួរតែជួយផ្សព្វផ្សាយបង្ហោះឬសរសេររបៀបណាឲ្យដឹងទៅដល់ថ្នាក់ខេត្តនីមួយៗ ក៌ដូចជាថ្នាក់ជាតិលោកជ្រាបជាព័ត៌មានពីរ សកម្មភាពដឹកជញ្ជូនខាងលើនេះ កំពង់តែសម្រុកយ៉ាងមមាញឹកក្នុង១យប់ៗនោះ នៅចំណុចដែលអង្គភាពយើងបានរៀបរាប់ខាងលើនេះផងទាន! ជាពិសេសនោះជាសេចក្តីរាយការណ៌មួយជូនទៅឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលឯកឧត្តមប្រធានទាំងពីរតែងតែផ្ដាំផ្ញើឲ្យមន្ត្រីថ្នាក់ក្រោមគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ បានឲ្យរក្សាការពារ សម្បត្តិធនធានធម្មជាតិ ឱ្យនៅគង់វង្ស ផងដែរ ការផ្សព្វផ្សាយខាងលើនេះនិងជ្រាបជាព័ត៌មានហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថាឯកឧត្តមនិងចាត់កម្លាំងចុះមកបើកការស៊ើបអង្កេតក្នុងចំណុចដូចមានខ្លឹមសារខាងលើនេះទាន់ពេលវេលាផងដែរ។


អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីរ មន្ត្រីថ្នាក់ក្រោមមានភាពកម្សោយមិនគោរពតួរនាទីនិងកាតព្វកិច្ចដែលខ្លួនគ្រប់គ្រងនោះឡើយធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេកជាមួយក្រុមឈ្មួញខាងលើតែប៉ុណ្ណោះ។


អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះសូមអរគុណ។


 

No comments:

Post a Comment

Pages