បង្ក្រាបទីតាំងលួចលេងល្បែងប្រជល់មាន់ចល័ត មួយកន្លែងដកហូតបានតែវត្ថុតាងសម្ភារៈដោយឡែកមនុស្សរត់ចែកជើងគ្នាអស់ - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, January 25, 2024

បង្ក្រាបទីតាំងលួចលេងល្បែងប្រជល់មាន់ចល័ត មួយកន្លែងដកហូតបានតែវត្ថុតាងសម្ភារៈដោយឡែកមនុស្សរត់ចែកជើងគ្នាអស់

(ឧត្តរមានជ័យ) សមត្ថកិច្ចចុះបង្ក្រាបទីតាំងលួចលេងល្បែងប្រជល់មាន់ចល័តមួយកន្លែង ស្ថិតនៅ ចំណុចផ្ទះទុកចោលក្នុងចម្ការស្វាយចន្ទីក្នុងភូមិអភិវឌ្ឍន៍ ឃុំត្រពាំងសាទ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ នេះបើតាមការដឹងពីលោកវរសេនីយ៍ទោលោកជ័យវាសនាអធិការ នគរបាលស្រុកត្រពាំងប្រាសាទ នៅថ្ងៃទី ២៥ខែមករាឆ្នាំ២០២៤នេះ។


កិច្ចប្រតិបត្តិការ ចុះបង្ក្រាបសង្វៀនប្រជល់មាន់មួយកន្លែងនេះផងដែរធ្វើឡើង តាមបទបញ្ជា ផ្ទាល់របស់លោកឧត្តមសេនីយ៍ទោហួតសុធីស្នងការនៃស្នងការនគរបាលខេត្តឧត្តរមានជ័យ បានចាត់ឲ្យលោកវរសេនីយ៍ទោជ័យវាសនាអធិការ នគរបាលស្រុកត្រពាំងសាបដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋានស្រុកនិងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលជាច្រើននាក់ចុះធ្វើការបង្ក្រាបទីតាំងជល់មាន់ចល័តមួយកន្លែងស្ថិតនៅ ត្រង់ចំណុចខាងលើ។


គួររំលឹកថា កាលពីអំឡុងថ្ងៃទី២១ខែមករាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះបន្ទាប់ពីមានពត៌មានផុសនៅលើបណ្តាញសង្គមថា មានការលួចលេងល្បែងប្រជល់មាន់ខុសច្បាប់មួយកន្លែងស្ថិតនៅក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ ភ្លាមៗនោះលោកស្នងការដាក់បទបញ្ជាឲ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវបង្ក្រាបតែម្តង។


នៅចំពោះមុខ កម្លាំងជំនាញបង្ក្រាបនិងដកហូតវត្ថុតាងរួមមាន ជញ្ជីងថ្លឹងមាន់ចំនួន១ ការុងហ៊ុមព័ទ្ធធ្វើជារង្វង់មូលដើម្បីប្រជល់លេងមាន់និងស៊ុុម ២២ការុង ការុងដាក់មាន់ចំនួន០៣ ដាក់កត់បក្សីកីឡាចំនួន០៨ ទ្រុងដែកសម្រាប់ក្រុងដាក់មាន់ចំនួន០១ ស្កុតរុំខ្នាយមាន់ជាច្រើនទៀត។ 


បច្ចុប្បន្នវត្ថុតាង ដែលដកហូតបានត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការ នគរបាលស្រុកត្រពាំងប្រាសាទដោយឡែក ក្រុមអ្នកលេងបានរត់ បាតជើងសព្រាតអស់នៅមុនពេលសមត្ថកិច្ចចុះទៅដល់ទីតាំងផងដែរ។ឈឹម.កុសល។






 

No comments:

Post a Comment

Pages