ខេត្តព្រះសីហនុ  ៖ សមត្ថកិច្ចឲ្យដឹងថា ក្មេងទំនើងពីរក្រុម បានដេញកាប់គ្នា តាមផ្លូវក្នុងក្រុងព្រះសីហនុ ដោយប្រើដា.វ និងដំប.ង បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លា.ប់ វេលាម៉ោងជាង២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ នៅម្តុំខាងក្រោយឌីឌីម៉ាក ដែលស្ថិតនៅក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។ក្មេងរ.ងគ្រោះបានស្លា.ប់ពេលកំពុងបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ ។ 


ជុំវិញករណីនេះ ក្រុមក្មេងទំនើងបង្កហឹង្សាបណ្តាលឲ្យមានមនុស្សស្លា.ប់នេះលោកវរៈសេនីយ៍ឯក លី សុខហ៊ី ស្នងការរងទទួលជួយការងារផែន ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឲ្យដឹងថា ករណីនេះសមត្ថកិច្ចបានអន្តរាគមន៍បង្ក្រាបឃាត់ខ្លួនជនសង្ស័យជាង ១០ នាក់ហើយ និង កំពុងស្រាវជ្រាវរកបក្ខពួកដែលរត់គេចខ្លួនបន្តទៀត ចាត់ការតាមនិតិវិធីច្បាប់ ៕