(ឧត្តរមានជ័យ)ម៉ូតូមួយគ្រឿងត្រូវបានឡានសេរីទំនើប១គ្រឿងម៉ាកតូយ៉ូតាធុនដ្រាពណ៌សមួយគ្រឿងបើកបរបោះពួយយ៉ាងលឿនស្លេវទិសដៅពីលិចទៅកើត ហើយបានបុកម៉ូតូចំពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសវ័យចំណាស់ម្នាក់ដួលបោកក្បាល របួសយ៉ាងធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹង តែម្តងដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើងស្ថិតនៅ ផ្លូវបែកជាបួន ត្រង់ចំណុច ភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី១១ ខែកុម្ភ:ឆ្នាំ២០២៤នេះ។


ប្រភពចេញពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានឃើញ ឡានស៊េរីទំនើបមួយគ្រឿង បើកបរបោះពួយ ពីលិចទៅកើតលុះមកដល់ចំណុចខាងលើក៏បានបុកម៉ូតូមួយគ្រឿងលាន់ស្នូតតែប្រាវបើកបរដោយបុរសម្នាក់ បណ្តាលឲ្យម៉ូតូបុើងអូសជាច្រើនម៉ែត្រ ហើយភ្លាមៗនោះបងប្អូនអ្នកភូមិបាននាំគ្នាចេញមកមើលព្រោងព្រាតនឹងបានហៅឡានពេទ្យមកជួយអន្តរាគមន៏ដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ រថយន្តបង្កហេតុម៉ាក តូយ៉ូតាធុនដ្រាពណ៌សពាក់ស្លាកលេខភ្នំពេញ.2X.6706 ដោយឡែកម៉ូតូជនរងគ្រោះម៉ាកឌ្រីមសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ.ឧត្តរមានជ័យ.1E4956 ។


ក្រោយកើតហេតុរួចមកក៏ឃើញមានវត្តមានសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ស្រុកអន្លង់វែងបានទៅដល់ទីតាំងកើតហេតុនិងធ្វើការពិនិត្យវាស់វែង យកវត្ថុតាងទាំងពីរយកទៅរក្សាទុកដើម្បីអនុវត្តតាមនីតិវិធីដោយឡែកជនរងគ្រោះភ្លាមៗនោះ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងផងដែរ។


គួររំលឹកថា ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៏ស្ថិតនៅត្រង់ចំណុចខាងលើរវាងឡានសេរីទំនើបបុកជាមួយម៉ូតូនេះក្រុមការងារពត៌មានពុំអាចសុំការបញ្ជាក់ពីសមត្ថកិច្ចជំនាញចរាចរណ៏បានទេ ពីមូលហេតុខាងម៉ូតូខុសរឺក៏ឡានខុស ដោយបានសមត្ថកិច្ចឆ្លើយតបបញ្ជាក់យ៉ាងខ្លីថា ដោយគេកំពុងរវល់ធ្វើការងារគេសិនហើយនឹងចាំប្រាប់តាមក្រោយ។