លោកជំទាវបានស្រីមុំ នាំយកអំណោយរាជរដ្ឋាភិបាលកម្ពុជាចែកជូនពលរដ្ឋទីទាល់ក្រចាស់ជរាស្រ្តីមេម៉ាយ ជនមានពិការភាពនិងជនរងគ្រោះដោយសារគ្រោះធម្មជាតិចំនួន៥៤០គ្រួសារនៅស្រុកសាលាក្រៅ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, March 30, 2024

លោកជំទាវបានស្រីមុំ នាំយកអំណោយរាជរដ្ឋាភិបាលកម្ពុជាចែកជូនពលរដ្ឋទីទាល់ក្រចាស់ជរាស្រ្តីមេម៉ាយ ជនមានពិការភាពនិងជនរងគ្រោះដោយសារគ្រោះធម្មជាតិចំនួន៥៤០គ្រួសារនៅស្រុកសាលាក្រៅ

(ប៉ៃលិន)នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤

លោកជំទាវ បាន ស្រីមុំ អភិបាល និងគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនមានពិការភាព និងជនរងគ្រោះដោយសារគ្រោះធម្មជាតិ ចំនួន ៥៤០ គ្រួសារ ស្ថិតនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការចែកអំណោយរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នៅពេលនេះគឺដើម្បីចូលរួមចំណែក ដោះស្រាយ និងរួមចំណែកលើកកំពស់ជីវភាពរបស់បងប្អូន អោយកាន់តែល្អថែមទៀត បើទោះបីជាអំណោយទាំងនេះ មិន បានបំពេញតាមតំរូវការរបស់បងប្អូនក៍ពិតមែនតែក៍អាចដោះស្រាយបានមួយកំរិតផងដែរ ដូច្នេះសូមលោកតា លោក យាយ អ៊ុំពូមីង និងបងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កបង្កើតផលដាំដំណាំ ឱ្យបានកាន់ ច្រើន ដើម្បីបង្កើនជីវភាពរបស់បងប្អូនអោយធូធាជាងមុន ជាពិសេសត្រូវយល់ដឹងពីបច្ចេកទេសក្នុងការធ្វើការងារកសិកម្ម ទៅតាមការណែនាំរបស់មន្ត្រីជំនាញ។


លោកជំទាវភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគូខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនបណ្តោយអោយពលរដ្ឋណាម្នាក់ដាច់បាយ ដោយមិនដឹង និងមិនបានដោះស្រាយនោះឡើយ ជាពិសេសរាជដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានដាក់ចេញនូវគោលនយោបាយ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យាឌីជីថល ក្នុងន័យដើម្បីជំរុញកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋាន គ្រឹះ ឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងកំណែទម្រង់មុខងារសាធារណៈ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នព្រមទាំងគោលនយោបាយ និងកំណែទម្រង់ជាច្រើនផ្សេងទៀត ។


នៅក្នុងឱកាសនោះផងដែរ លោកជំទាវបាន ស្រីមុំ ក៍បានមានប្រសាសន៍ ផ្តាំដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយសាររដូវនេះអាកាសធាតុក្តៅខ្លាំង និងមានភ្លៀងកក់ខែខ្លះៗ ដែលងាយបង្កឱ្យកើតជម្ងឺដម្កាត់ផ្សេងៗ ហើយបើមានកើតបញ្ហាអ្វីកើតឡើងក្នុងមូលដ្ឋាន ត្រូវរាយការណ៍ទៅមេឃុំ/មេភូមិ ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយបានឆាប់រហ័ស និងទាន់ពេលវេលាដោយឡែក អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយយើងនៅ ជាមួយប្រជាជន រួមរស់ជាមួយប្រជាជន គ្រប់កាលៈទេសៈ ៕






 

No comments:

Post a Comment

Pages