ឡានឆ្លាមបុកជាមួយម៉ូតូធំនៅលើស្ពានចំផ្លូវកោងធ្វើឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, March 25, 2024

ឡានឆ្លាមបុកជាមួយម៉ូតូធំនៅលើស្ពានចំផ្លូវកោងធ្វើឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

(ឧត្តរមានជ័យ)បុរសម្នាក់បានស្លាប់ភ្លាមៗខណ:នៅពេលជិះម៉ូតូធំបញ្ច្រាសគ្នាពីត្បូងទៅជើងហើយដល់ចំណុចលើស្ពាន ផ្លូវឡើងទៅច្រកអូរស្មាច់ក៏បានបុកជាមួយឡានឆ្លាមចំយ៉ាងពេញទំហឹងហើយបោកផ្ទុបទៅនឹងដៃស្ពានថ្ម ដោយឡែកម៉ូតូវិញខ្ទេចខ្ទីដាច់កង់ក្រោយដូចលេខ៨ ដែលហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់នេះបានកើតឡើង កាលពីចុងសប្តាហ៏កន្លងទៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង​ ០៩និង៣៥នាទី​ស្ថិតនៅត្រង់ចំណុចភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។


សាក្សីនៅកន្លែងកើតហេតុបានអះអាងថា មុនដំបូងឡើយគាត់បានឃើញម៉ូតូធំ១គ្រឿងជិះពីត្បូងទៅជើងយ៉ាងលឿនស្លេវ លុះក្រោយមកគាត់ក៏បានឃើញឡានកាម៉ារីឆ្លាមបើកចុះពីលើភ្នំដងរ៉ែកលឿនដូចគ្នាទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូងស្រាប់តែដល់លើស្ពាន គាត់បានលឺសម្លេងលាន់ស្នូតែប្រាវ បន្ទាប់មកក៏បានទៅមើលឃើញអ្នកជិះម៉ូតូបោកផ្ទប់ទៅនឹងបង្កាន់ដៃស្ពានផ្លោងទៅខាងស្តាំដៃ ហើយឡានឆ្លាមវិញ ឃើញមនុស្ស៣ទៅ៤នាក់ភ័យឆ្លេរឆ្លារ ស្លន់ស្លោរ ចុះពីលើឡានពេញផ្លូវ ខណ:នោះគាត់ក៏ហៅអ្នកភូមិមកជួយមើលនឹងរាយការណ៏ទៅប្រាប់លោកមេភូមិផងដែរ។


សមត្ថកិច្ចមូលដ្ធានបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​កេីតឡើងរវាង​ រថយន្តធុនស្រាល​ និងម៉ូតូធំ បើកបរបញ្ច្រាសទិសគ្នា ពីត្បូងទៅជើង  នៅ​ចំណុចលេីផ្លូវជាតិលេខ៦៨ ចន្លោះបង្គោលគីឡូម៉ែតលេខ ១០៧/១០៨ ស្ថិតនៅភូមិអូរពក​ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ  បណ្តាលឲ្យស្លាប់ចំនួន​ ០១នាក់​ (ប្រុស)ភ្លាមៗនៅនឹងកន្លែងតែម្តង។


១/អ្នកបើកបររថយន្ត​ឈ្មោះ​ កែវ​ សុផាន ភេទ​ ប្រុស អាយុ ៣៦ឆ្នាំ មុខរបរ​ រត់តាក់សុី រស់នៅភូមិសុីលៀម​ ឃុំគោកមន​ ស្រុកបន្ទាយអំពិល​ ខេត្តឧត្តរមានជ័យ​ បើកបររថយន្តម៉ាក​ TOYOTA CAMRY ពណ៍ទឹកមាស​ ស៊េរីឆ្នាំ​១៩៩៧ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2M-9715 បេីកបរពីជេីងទៅត្បូង (គ្មានរបួស​)។


២/អ្នកបេីកបរម៉ូតូធំឈ្មោះ​ ផា​ រស្មី​ ភេទប្រុស​ អាយុ​ ២០ឆ្នាំ​ មុខរបរ​ កសិករ​ រស់នៅភូមិ​អភិវឌ្ឍន៍ សង្កាត់អូរស្មាច់​ ក្រុងសំរោង​ ខេត្តឧត្តរមានជ័យ​​ បេីកបរម៉ូតូម៉ាក​ YAMAYA M-SLAZ  ពណ៍​ខ្មៅ​ ពាក់ស្លាកលេខ​ ឧត្តរមានជ័យ​​​ 1D-8087  បេីកបរពីត្បូងទៅជេីង​ (ស្លាប់នៅហ្នឹងកន្លែងកេីតហេតុ​)​ ពាក់មួកសុវត្ថិភាព​ ។ 


​បើយោងតាមការអះអាងបញ្ជាក់ឲ្យដឹងពីជំនាញចរាចរណ៏មូលហេតុ  អ្នកបេីកបររថយន្ត​ បេីកបរមិនប្រកាន់ស្តាំ​ ។ ការខូចខាត រថយន្ត​ខូចខាតធ្ងន់ចំនួន​ ០១គ្រឿង​ ម៉ូតូខូចធ្ងន់ខ្ទេចដូចលេខប្រាំបីចំនួន​ ០១គ្រឿង​។ 


សូមជម្រាបថា ក្រោយពេលកើតហេតុ​រួច កម្លាំងជំនាញចរាចរក្រុង​សំរោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល​រដ្ឋបាលកូនគ្រៀល​ និងបុស្តិ៍នគបាលរដ្ឋបាលអូរស្មាច់ បានចុះទៅដល់កន្លែងកើតហេតុ ដេីម្បីធ្វេីការវាស់វែង​ធ្វើកំណត់ហេតុយកវត្ថុតាំងយកមករក្សាទុករងចាំដោយស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។





 

No comments:

Post a Comment

Pages