(ប៉ៃលិន)យោធាម្នាក់ជិះម៉ូតូក្នុងល្បឿនលៀនលុះដល់ផ្លូវកោងរ៉េចង្កូតដួលជាច្រើនត្រឡប់ធ្លាក់ផ្លូវរងរបួសធ្ងន់ត្រូវបានពលរដ្ឋប្រទះឃើញហៅរថយន្តសង្គ្រោះដឹងទៅមន្ទីរពេទ្យដើម្បីសង្គ្រោះនៅវេលាម៉ោង០៦:៣០នាទីថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២៤។
សមត្ថកិច្ចបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺ (ជិៈម៉ូតូដួលដោយខ្លួនឯង) បណ្តាលអោយរងរបួសមនុស្សចំនួន ០១នាក់ធ្ងន់ ទិសដៅពីត្បូងទៅជើង នៅចំណុចស្រែប្រាំង ស្ថិតក្នុងភូមិ ភ្នំស្ពង់ ឃុំ សាលាក្រៅ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន ។
មនុស្សរងរបួសធ្ងន់ ០១នាក់ និងខូចម៉ូតូ ០១ គ្រឿងធ្ងន់។
ជនរងគ្រោះឈ្មោះ អុី រតនា ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរទាហាន រស់នៅភូមិ សួនអំពៅកើត សង្តាត់ ប៉ៃលិន ក្រុង ប៉ៃលិន ខេត្ត ប៉ៃលិន។ ម៉ូតូម៉ាកហង់ដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៍ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1B.2544 ពាក់មួកសុវត្ថិភាព។
មូលហេតុនៃគ្រោះថ្នាក់:
កត្តាមនុស្សបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ។
បច្ចុប្បន្ន ជនរងគ្រោះខាងលើត្រូវបានរថយន្តសង្គ្រោះ បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកម៉ូតូត្រូវបានយកសាច់ញាតិយកទៅជួសជុល៕ដោយ៖ភ្នំខៀវ
No comments:
Post a Comment