មន្ទីរព័ត៌មានខេត្តរតនគិរី រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត លើករាសីសុំពរជ័យពីទេវតាឆ្នាំថ្មី - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, April 8, 2024

មន្ទីរព័ត៌មានខេត្តរតនគិរី រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត លើករាសីសុំពរជ័យពីទេវតាឆ្នាំថ្មី

ឯកឧត្តម កុល ផាន់ណា ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី និងមន្ត្រីរាជការក្រោមឱវាទ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ជំរុះនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសេរីមង្គលពីទេវតាឆ្នាំថ្មី ព្រះនាម មហាទរាទេវី បុត្រីទី៧  ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខ

នេះ។    


ក្នុងពិធីនេះ ឯកឧត្តម  ប្រធានមន្ទីរ បានបួងសួងដល់គុណព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី សូមថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យ បវរមហាប្រសើរ

ជូនមន្រ្តីរាជការក្រោមឱវាទ សូមទទួលបានសិរីសួស្តី ជ័យមង្គល វិបុលសុខ សុភមង្គល និងជ័យជម្នះគ្រប់ភារកិច្ច និងសូមទទួល បាននូវពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។


 សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ មន្ទីរព័ត៌មានខេត្តរតនគិរី តែងតែរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គលមហាប្រសើរ ជូនដល់មន្ត្រីរាជការឱ្យមានសេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបំពេញតួនាទី ភារកិច្ចអោយទទួលបានជោគជ័យថ្មីៗបន្ថែមទៀត៕





 

No comments:

Post a Comment

Pages