សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតី ប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, April 2, 2024

សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតី ប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា និង ជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញជាអធិបតី ប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ នាពេលខាងមុខ ដែលបានរៀបចំនៅ សួនទឹកគជ់ស្វាយព្រៃ  ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង  ព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។


សមាសភាពដែលបានចូលរួមក្នុងថ្ងៃនេះ រួមមាន មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជុំ ហាត ប្រធាន ក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណ:អភិបាលខេត្ត ស្វាយរៀង និងលោកជំទាវ ឯកឧត្តម ម៉ែន វិបុល ប្រធានគណ:កម្មាធិការបក្សខេត្ត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្តស្វាយរៀង និងថ្នាក់ដឹកនាំ ខេត្តឡុងអាន និងខេត្តតៃនិញ (ប្រទេសវៀតណាម)។


ជារៀងរាល់ឆ្នាំនៅពេលដែលមានពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរវាងប្រទេសទាំងពីរ គឺមានគណ:ប្រតិភូប្រទេសទាំងពីរ តែងតែជូនពរគ្នាទៅវិញទៅមក ក្នុងនាមប្រទេស ដែលមាន  ព្រំដែនជាប់ជាមួយគ្នា។ តាមរយៈ ចំណងមិត្តភាពរវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ ប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរបន្តថែរក្សានិងពូនជ្រំជាបន្តបន្ទាប់ ក្រោមបាវចនា ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង៕






 

No comments:

Post a Comment

Pages