មន្ទីរព័ត៌មានខេត្តរតនគិរី បានរៀបចំ ពិធី សម្ដែងរបាំត្រុដិ ដើម្បីបណ្ដេញឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ និងនាំមកនូវ ការរីកចម្រើន សុភមង្គល ព្រមទាំងទទួលបាននូវភាពជោគជ័យក្នុង ការងារសម្រាប់ឆ្នាំថ្មី - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, April 9, 2024

មន្ទីរព័ត៌មានខេត្តរតនគិរី បានរៀបចំ ពិធី សម្ដែងរបាំត្រុដិ ដើម្បីបណ្ដេញឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ និងនាំមកនូវ ការរីកចម្រើន សុភមង្គល ព្រមទាំងទទួលបាននូវភាពជោគជ័យក្នុង ការងារសម្រាប់ឆ្នាំថ្មី

ដើម្បីចូលរួមអបរសាទរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ នៅរសៀលថ្ងៃទី

៨ ខែមេសា ឆ្នាំ២០២៤នៅមន្ទីរព័ត៌មានខេត្តរតនគិរី ឯកឧត្តម កុលផាន់ណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌

មានខេត្តរតនគិរី ព្រមទាំងមន្រ្តីរាជការ ក្រោមឱវាទមន្ទីរព័ត៌មាន បានរៀបចំពិធី សម្ដែងរបាំត្រុដិ ដើម្បីបណ្ដេញឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ និងនាំមកនូវ ការរីកចម្រើន សុភមង្គល ព្រមទាំងទទួលបាននូវភាពជោគជ័យក្នុង ការងារសម្រាប់ឆ្នាំថ្មី ។


តាមការសិក្សាអំពីប្រវត្តិរបាំត្រុដិនេះ បានឱ្យដឹងថា របាំត្រុដិគឺជារបាំដ៏មានប្រជាប្រិយ ភាព  គួរឱ្យកត់សម្គាល់ក្នុងចំណោមរបាំប្រពៃណីរបស់ខ្មែរ ដែលតាមជំនឿបានបង្ហាញថា ការសម្ដែងរបាំត្រុដិនេះ ធ្វើឡើងគឺដើម្បីបណ្តេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងនាំមកនូវភាព សម្បូរ សប្បាយប្រកបដោយ សុភមង្គលសម្រាប់ឆ្នាំថ្មី។ ជាមួយគ្នានេះ របាំត្រុដិនេះមានដើម កំណើតមកពីខេត្តសៀមរាប ហើយការសម្ដែងរបាំត្រុដិនាពេលចូលឆ្នាំថ្មីគឺគេត្រូវកំណត់យក ដំណើរផ្តាច់ឆ្នាំនីមួយៗ ដើម្បីដេញឧបទ្រពចង្រៃដែលកើតមានក្នុងឆ្នាំចាស់ ហើយធ្វើការ ប្រសិទ្ធពរស័ព្ទសាធុការក្នុងឱកាសឆ្នាំថ្មីវិញ៕






 

No comments:

Post a Comment

Pages