នៅថ្ងៃទី​២៣ ខែមេសា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ នៅចំណុច​ផ្លូវលេខ១៣ កែងផ្លូវ១០៦ ​ភូមិ៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន។


ជនសង្ស័យឈ្មោះ វែង វេវ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវ៨៦ ម្តុំវិហាឥស្លាមបឹងកក សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន)។


វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក Honda C125 សេរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IH-9682, ទូរស័ព្ទ ១គ្រឿង។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ទូរស័ព្ទដៃជូនជនរងគ្រោះតាមការស្នើសុំ។


បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕