(បាត់ដំបង) កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រស្រុករុក្ខគីរី នៃខេត្តបាត់ដំបង មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់ បានវាយបក់បោកធ្វើអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០៣ភូមិ ស្មើនិង ១៥ខ្នងផ្ទះ។


យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា ក្នុងចំណោមភូមិទាំង០៣ ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ក្នុងនោះមានភូមិតាព្រាត ភូមិស្វាយយ៉ និងភូមិមុខរាហ៍២ ។


ក្នុងចំណោមលំនៅដ្ឋានដែលរងគ្រោះដោយខ្យល់កន្ត្រាក់ទាំង១៦ខ្នងផ្ទះ ក្នុងនោះមានភូមិតាព្រាត ខូចខាតអស់ចំនួន ១២ខ្នងផ្ទះ ,ភូមិស្វាយយ៉ ខូចខាតអស់ចំនួន ០១ខ្នងផ្ទះ , និងភូមិមុខរាហ៍ខូចខាតអស់ចំនួន ០២ខ្នងផ្ទះ៕