ពិធីបុណ្យវិសាខបូជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, May 22, 2024

ពិធីបុណ្យវិសាខបូជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងមន្ត្រីរាជការក្នុងខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ថិតនៅភ្នំព្រះរាជទ្រព្យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។ 


អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ថ្ងៃ១៥កើត ខែពិសាខ នេះ គឺជាថ្ងៃបុណ្យវិសាខបូជា មិនថាតែនៅកម្ពុជាទេគឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះផងដែរ។


វិសាខបូជា ជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា ដែលត្រូវបានអង្គការ សហប្រជាជាតិទទួលស្គាល់ថា ជាទិវាបុណ្យវិសាខបូជាអន្ដរជាតិ នៅឆ្នាំ១៩៩៩ ដោយអនុញ្ញាតឱ្យមានការរៀបចំពិធីបុណ្យនេះ នៅស្នាក់ការអង្គការ សហប្រជាជាតិផ្ទាល់តែម្ដង។ ពុទ្ធសាសនិកទូទាំងពិភពលោក បានរៀបចំពិធីបុណ្យ នេះទៅតាមប្រពៃណីប្រទេសនីមួយៗ។ 


ដោយឡែក វិសាខបូជា ត្រូវបានចាត់ទុកជាពិធីបុណ្យជាតិរបស់កម្ពុជា ដែលប្រជាពលរដ្ឋ គ្រប់ រូបបានសម្រាកពីការងារ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យនេះ។ ថ្ងៃវិសាខបូជា ជាថ្ងៃដែលព្រះអង្គប្រសូត្រ ត្រាស់ដឹង និងព្រះរិនិព្វាន។ ការប្រារព្ធពិធីបុណ្យ វិសាខបូជា នេះឡើង ដើម្បីរំលឹកដល់ព្រះករុណាធិគុណ្យដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះ បង់អ្វីៗគ្រប់យ៉ាងក្នុងមួយជីវិត ដើម្បីជួយស្រោចស្រង់សព្វសត្វទាំងអស់ និងប្រជាពលរដ្ឋ គ្រប់ៗរូប។ 


នៅក្នុងថ្ងៃដ៏វិសេសវិសាលនេះ ក្នុងឋានៈជាពុទ្ធសាសនិក យើងត្រូវប្រឹងប្រែងរៀនពុទ្ធសាសនាឱ្យយល់ច្បាស់ ហើយយកពុទ្ធធម៌មកអនុវត្តឱ្យបានជាប់ជាប្រចាំថ្ងៃ ដើម្បីថែរក្សាពុទ្ធសាសនាឱ្យបានគង់វង្ស សមជាសាសនារបស់រដ្ឋ និងផ្សព្វផ្សាយពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គអំពីសន្តិភាព បញ្ញា និងមេត្តាករុណា ដល់កុលបុត្រខ្មែរ និងមនុស្សជាតិជំនាន់ក្រោយ ឱ្យបានទូលំទូលាយតរៀងទៅ។ 


ក្នុងឱកាសនៃពិធីបុណ្យវិសាខបូជា នេះ ខ្ញុំប្រសិទ្ធពរជ័យសិរីមហាប្រសើរ ជូនចំពោះ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ្ធទាំងអស់ សូមជួបប្រតែនឹងពុទ្ធពរ និងពរ ទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។





 

No comments:

Post a Comment

Pages