ឃាត់ខ្លួនមន្រ្តីយោធាម្នាក់ ក្រោយបាញ់គំរាមចំនួន០៥គ្រាប់ ដោយសារទំនាស់ជាមួយអ្នកជិតខាងនៅសង្កាត់បឹងព្រលិត - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, May 2, 2024

ឃាត់ខ្លួនមន្រ្តីយោធាម្នាក់ ក្រោយបាញ់គំរាមចំនួន០៥គ្រាប់ ដោយសារទំនាស់ជាមួយអ្នកជិតខាងនៅសង្កាត់បឹងព្រលិត

ភ្នំពេញ៖ ជនសង្ស័យដែលបាញ់គំរាមប្រជាពលរដ្ឋអ្នកជិតខាងជាមួយគ្នាចំនួន០៥គ្រាប់ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួន រួចប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចាត់ការបន្ត។ ប្រភពបានឲ្យដឹងថា មន្រ្តីយោធាដែលបានបាញ់គំរាមនោះមានឈ្មោះ វរសេនីយ៍ត្រី ផាត ផានណូ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា នាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ ស្នាក់នៅចំណុចផ្ទះលេខ367DE0 ស្ថិតនៅតាមបណ្ដោយផ្លូវ២៣៨ ភូមិ០១ សង្កាត់បឹងព្រលឹត ត្រូវបាននគរបាលជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ក្រោមការបញ្ជា ពី លោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ ឲ្យស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ក្រោយបាញ់គំរាមចំនួន០៥គ្រាប់ ដោយសារទំនាស់ជាមួយអ្នកជិតខាងនៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។


តាមការបំភ្លឺរបស់ ជនបង្កបានដឹងថា ឆ្លៀតពេលពីការងារ ខ្លួនបានទៅ បំរើការផ្នែកសន្តិសុខនៅកន្លែងកំសាន្ត នឹកX នៅពេលយប់ អស់រយៈពេលប្រហែល០២ខែមកហើយ លុះដល់ថ្ងៃកើតហេតុ វេលាម៉ោង០៣ និង៤០នាទីនាទីទៀបភ្លឺ ពេលចេញពីធ្វើការជិះម៉ូតូដល់មុខផ្ទះ ស្រាប់តែឃើញក្រុមក្មេងស្ទាវ០៤នាក់ រត់ចេញពីផ្លូវឌឿងហែម សំដៅមក មិនដឹងជាមានបំណងអ្វី ខ្លួនដកអាវុធខ្លីពីចង្កេះបាញ់ឡើងលើចំនួន០៥គ្រាប់ មិនបណ្តាលអោយមានរបួសអ្នកណាម្នាក់ឡើយ ពេលនោះក្រុមក្មេងបានរត់បាត់អស់ រួចចាក់សោទ្វារចូលផ្ទះសំរាក។

គួររំលឹកផងដែរ  កាលពី ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចចម្រុះចុះដល់ទីតាំងកើតហេតុព្រោងព្រាត តែជនបង្កបានគេចខ្លួនបាត់ស្រមោល និងសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសឡើយ។ ហេតុការណ៍នេះបានកើតឡើង នៅចំណុចផ្ទះលេខ367DE0 ស្ថិតនៅតាមបណ្ដោយផ្លូវ២៣៨ ភូមិ០១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។


មុនពេលកើតហេតុ គេបានលឺសម្លេងផ្ទុះចំនួន៥គ្រាប់ ចេញពីម្តុំផ្លូវលេខ២៣២ដោយប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ មិនហ៊ានចុះពីលើផ្ទះទៅមើលនោះទេ ទើបគេនាំគ្នាទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋាន។ ភ្លាមៗនោះសម្ថកិច្ចមូលដ្ឋាន និងអាវុធហត្ថខណ្ឌ បានចុះមកដល់ទីតាំងកើតហេតុ និងបានធ្វើការត្រួតពិនិត្យទីតាំងដែលប្រជាពលរដ្ឋថាមានលឺសម្លេងផ្ទុះ ក៏ស្រាប់តែប្រទះឃើញគ្រាប់បន្ទុះចំនួន០៥គ្រាប់ ដែលគ្រាប់ទាំងនេះស្ថិតនៅចន្លោះផ្លូវ ក្បែរសំយ៉ាបផ្ទះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានយកសំបកគ្រាប់នោះទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការស្រាវជ្រាវ រកជនបង្កដែលបានបាញ់បោះយ៉ាងសេរីកណ្តាលទីក្រុង ដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់៕






 

No comments:

Post a Comment

Pages