បើករថយន្តចេញពីចម្ការឆ្លងចរន្តភ្លើងឆេះអស់ទាំងស្រុង - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, June 17, 2024

បើករថយន្តចេញពីចម្ការឆ្លងចរន្តភ្លើងឆេះអស់ទាំងស្រុង

(បាត់ដំបង) រថយន្តកាមរី០១គ្រឿងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅខណៈពេលដែលម្ចាស់កំពុងបើកចេញមកពីចម្ការ។


ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី ១៦. ខែមិថុនា ២០២៤ នៅចំណុចអូរខ្មោច ស្ថិតក្នុងភូមិអូរច្រាប ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។

ម្ចាស់រថយន្តឈ្មោះ សំរឹទ្ធ ម៉ៅ ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានអោយដឹងថា រថយន្តម៉ាកកាមរីស៊េរីឆ្នាំ ១៩៩៥  ខណៈដែលលោកកំពុងបើកចេញមកពីចម្ការដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តត្រូវបានឆ្លងចរន្តភ្លើងបណ្តាលអោយឆេះទាំងស្រុងតែម្ដង តែមិនបណ្ដាលអោយមានអ្នករងរបួសឡើយ៕






 

No comments:

Post a Comment

Pages