គម្រោងដេញថ្លៃសំណង់ទ្វារទឹក នៅឃុំចក ស្រុកអូររាំងឪ អាចលើកស្ទួយជីវភាពប្រជាកសិកររាប់ពាន់គ្រួសារ និងទប់ស្កាត់ពលករចំណាកស្រុក - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, June 14, 2024

គម្រោងដេញថ្លៃសំណង់ទ្វារទឹក នៅឃុំចក ស្រុកអូររាំងឪ អាចលើកស្ទួយជីវភាពប្រជាកសិកររាប់ពាន់គ្រួសារ និងទប់ស្កាត់ពលករចំណាកស្រុក

ខេត្តត្បូងឃ្មុំ ÷ ក្នុងពិធីដេញថ្លៃស្ថាបនាផ្លូវបេតុង និងស្ថាបនាសំណង់ទ្វារទឹកដែលធ្វើឡើងនៅឯសាលប្រជុំសាលាស្រុកអូរាំងឪ នៃខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោក នាង ប៉ុណ្ណា មេឃុំចក បានថ្លែងឱ្យដឹងថា ចំពោះការដេញថ្លៃសំណង់ទ្វារទឹកមួយកន្លែងនេះ មានសារៈសំខាន់សម្រាប់ស្តុកទឹកទុកនៅរដូវវស្សា ហើយចែករំលែកឱ្យប្រជាកសិករប្រើប្រាស់ បង្កបង្កើនផលដំណាំស្រូវ ដំណាំរួមផ្សំផ្សេងទៀតនៅរដូវប្រាំង ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងអាចឱ្យកសិករផលិតស្រូវបានក្នុងមួយឆ្នាំពីរដង។ 


សំណង់ទ្វារទឹកនេះ មានបណ្ដោយ១១ម៉ែត្រ និងកម្ពស់៣ម៉ែត្រ ត្រូវបានដាក់ដេញថ្លៃជាសាធារណៈ ដោយមានក្រុមហ៊ុន ៤ ចូលរួមប្រកួតប្រជែង ដើម្បីទទួលធ្វើជាសំណង់ទ្វារទឹកបម្រើប្រយោជន៍ជូនប្រជាកសិករ។ ការដេញថ្លៃ គឺបានទៅលើក្រុមហ៊ុន គាំ សារួន ក្នុងតម្លៃជាង ១០៧លានរៀល ដែលទីតាំងសាងសង់សំណង់ទ្វារទឹកនេះ ស្ថិតនៅភូមិពុទ្ធា ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។


លោក នាង ប៉ុណ្ណា មេឃុំចក បានថ្លែងថា បើយើងមិនធ្វើសំណង់ទ្វារទឹក ដើម្បីទប់ទឹកក្នុងរដូវវស្សាទេ នោះទឹកនឹងហូរធ្លាក់ចូលទៅក្នុងស្ទឹងអស់ លុះដល់រដូវប្រាំងប្រជាពលរដ្ឋច្បាស់ជាគ្មានទឹកប្រើប្រាស់បង្កបង្កើនផល និងស្រោចស្រពដាំដំណាំរួមផ្សំនោះទេ។ ប៉ុន្តែពេលធ្វើសំណង់ទ្វារទឹករួចរាល់ហើយ គឺយើងអាចស្តុកទឹកទុកឱ្យប្រជាកសិករប្រើប្រាស់បានរាប់ពាន់គ្រួសារ ក្នុងនោះដំណាំស្រូវ អាចធ្វើបាន២ដងក្នុងឆ្នាំ។ ក្រៅពីនេះ បងប្អូនកសិករអាចដាំដំណាំរួមផ្សំផ្សេងទៀត ដូចជា ឪឡឹកក្នុងមួយហិកតា អាចលក់បានប្រាក់រហូតដល់ ១២ ទៅ ១៣លានរៀលឯណោះក្នុងមួយឆ្នាំ ព្រមទាំងដាំត្រសក់ផងដែរ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។


បើមានទឹកបង្កបង្កើនផល និងដាំដំណាំរួមផ្សំអាចនាំទៅកាន់ទីផ្សារលក់ដូរបានទៀតនោះ គឺយើងអាចទប់ស្កាត់ពលករចំណាកស្រុកទៅធ្វើការនៅឯប្រទេសជិតខាងបានមួយកម្រិត, ជាមួយនេះ ដំណាំស្រូវ បើលើសពីជង្រុកគ្រួសារ គឺត្រូវនាំទៅលក់លើទីផ្សារទៀតផង៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី




 

No comments:

Post a Comment

Pages