គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្តនៅលេីផ្លូវជាតិលេខ៧១C ត្រង់ចំណុចអណ្ដូងខួច ស្ថិតនៅភូមិព្រះអង្គ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, June 14, 2024

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្តនៅលេីផ្លូវជាតិលេខ៧១C ត្រង់ចំណុចអណ្ដូងខួច ស្ថិតនៅភូមិព្រះអង្គ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

នៅថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព-ស-២៥៦៨ត្រូវនិងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង០៤ និង៣០នាទី នៅលេីផ្លូវជាតិលេខ៧១C ត្រង់ចំណុចអណ្ដូងខួច ស្ថិតនៅភូមិព្រះអង្គ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

+មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត

-រថយន្តម៉ាកហុីយុនដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A-3053 បើកបរដោយឈ្មោះ ឈាង ហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ (របួសធ្ងន់) បានដឹកឈ្មោះ រឿង សារឿន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិឃុំជាមួយគ្នា(របួសធ្ងន់) ។

-បង្កជាមួយរថយន្តម៉ាកហុីយុនដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាក់លេខ ត្បូងឃ្មុំ 3A-4487 មិនស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបើកបរ (ស្លាប់នៅកន្លែងកើតហេតុ)

-ទិសដៅ: បញ្រ្ចាសទិសគ្នា រថយន្ត ពាក់ផ្លាកលេខ កំពង់ធំ បើកបរមកពីជើងទៅត្បូងប្រើប្រាស់ល្បឿន ទៅបុករថយន្តពាក់ផ្លាកលេខ ត្បូងឃ្មុំ បើកបរមកពីត្បូងទៅជើង  ។ 

- សរុបមនុស្សចំនួន០៨នាក់ ប្រុស. (ស្លាប់ចំនួន ០៥នាក់នៅកន្លែងកើតហេតុ) របួសធ្ងន់ចំនួន ០៣នាក់ បានបញ្ជូនទៅដល់មន្ទី មិត្តភាព កម្ពុជា ចិន ( បានស្លាប់ចំនួន ០២នានទៀត ) 

-មូលហេតុ: ប្រើប្រាស់ល្បឿន ។

-ខូចខាត:រថយន្ដ ២គ្រឿង កម្រិតធ្ងន់  ។






 

No comments:

Post a Comment

Pages