ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ.ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ.រដ្ឋាភិបាលកម្ពុជានៅតែបន្តមានឆន្ទៈក្នុងការផ្ដល់លទ្ធភាពខ្ពស់ទៅឲ្យបណ្ដារាជធានីខេត្តធ្វើការទាក់ទាញអ្នកវិនិយោគតូចធំដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យ - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, July 11, 2024

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ.ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ.រដ្ឋាភិបាលកម្ពុជានៅតែបន្តមានឆន្ទៈក្នុងការផ្ដល់លទ្ធភាពខ្ពស់ទៅឲ្យបណ្ដារាជធានីខេត្តធ្វើការទាក់ទាញអ្នកវិនិយោគតូចធំដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យ

(ឧត្តរមានជ័យ).ឯកឧត្តមអភិសន្តិបណ្ឌិត.ស.សុខា.ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍លើកឡើងថារាជរដ្ឋាភិបាលកម្ពុជានិងនៅតែបន្តមានឆន្ទៈខ្ពស់ពោលគឺបានផ្ដល់នូវលទ្ធភាពខ្ពស់ទៅឲ្យអភិបាលតាមបណ្ដើររាជធានីខេត្តទាំងអស់ក្នុងការទាក់ទាញអ្នកវិនិយោគតូចធំភ្ញៀវទេសចរណ៍ជាតិអន្តរជាតិចូលទៅក្នុងខេត្តហើយជាលទ្ធផលឃើញថាក៏មានបណ្ដារាជធានីខេត្តមួយចំនួនបានប្រព្រឹត្តទៅយ៉ាងរលូនដោយមានការវិនិយោគច្រើនគួរកត់សម្គាល់។ឯកឧត្តមអភិសន្តិបណ្ឌិត.ស.សុខា.លើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកាសតែងតាំងមុខតំណែងលោក.មាន.ចាន់យ៉ាដា.ជាអភិបាលខេត្ត.ឧត្តរមានជ័យថ្មី.ជុំនួសលោក.ប៉ែន.កុសល.ដែលត្រូវបានផ្ទេភារកិច្ចទៅទទួលមុខតំណែងថ្មីជាអភិបាល.ខេត្ត.ត្បូងឃ្មុំ.ពិធីនេះបានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២៤ស្ថិតក្នុងសាលប្រជុំ.សាលាខេត្តឧត្តរមានជ័យ។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថាដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់និងរក្សាបាននូវការអភិវឌ្ឍន៍គឺទាមទារឲ្យថ្នាក់ដឹកនាំអាជ្ញាធរខេត្តនិងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ត្រូវចូលរួមពង្រឹងបង្ក្រាបការជួញដូរចែកចាយគ្រឿងញៀនបង្ក្រាបបទល្មើសការជួញដូរស្ត្រីនិងកុមារបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់។និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អជូនប្រជាពលរដ្ឋអ្នកវិនិយោគភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិរិទ្ធបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកបង្កើនរក្សាសន្តិសុខភូមិឃុំមានសុវត្ថិភាពនិងជំរុញផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋច្រកចេញចូលតែមួយ.ឲ្យកាន់តែល្អប្រសើរដើម្បីឱ្យពួកគាតមកទទួលសេវាមានភាពងាយស្រួលលឿននិងទាន់ពេលវេលាទៅតាមតម្រូវការរបស់ពួកគាត់។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យអភិបាលខេត្តឧត្តរមានជ័យទើបទទួលតំណែងថ្មីត្រូវបន្តការដឹកនាំប្រកបដោយការអភិវឌ្ឍន៍និងធ្វើយ៉ាងណាឲ្យពលរដ្ឋមានជំនឿចិត្ត។កុំធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងរដ្ឋបាលខេត្តទាំងមូលធ្វើយ៉ាងណាត្រូវមានការសហការគ្នាឲ្យបានរលូនក្នុងឱកាសនោះដែរឯកឧត្តម.មាន.ចាន់យ៉ាដា.អភិបាលខេត្តឧត្តរមានជ័យថ្មីបានប្ដេជ្ញាចិត្តដោយលើកឡើងថាដោយមានកាទំនុកចិត្តពីថ្នាក់ដឹកនាំ.លោកនិងខិតខំយកចាត់ទុកដាក់ឲ្យអស់បីកម្លាំងកាយចិត្តនឹងស្មារតីក្នុងការដឹកនាំខេត្តឧត្តរមានជ័យឲ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀតចូលរួមលើកកម្ពស់គោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីសុខសន្តិភាពជូនប្រជាពលរដ្ឋភ្ញៀវទេសចរណ៍និងអ្នកវិនិយោគដែលមកបណ្ដាក់ទុននៅលើទឹកដីខេត្តឧត្តរមានជ័យនិងប្រាជ្ញាបង្ក្រាបរាល់បទល្មើសនានាដែលកើតឡើងនៅលើទឹកដីខេត្តឧត្តរមានជ័យ។





 

No comments:

Post a Comment

Pages