រដ្ឋបាលខេត្តរតនគិរី​ រៀបចំវេទិការ កិច្ចសន្ទនាភាពជាដៃគូ ជាមួយអង្គការ សង្គមសុីវិលក្នុងខេត្ត - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, July 23, 2024

រដ្ឋបាលខេត្តរតនគិរី​ រៀបចំវេទិការ កិច្ចសន្ទនាភាពជាដៃគូ ជាមួយអង្គការ សង្គមសុីវិលក្នុងខេត្ត

“សមិទ្ធផលនៃការរីកចម្រើន និងការអភិវឌ្ឍនៅក្នុងខេត្តគឺពិតជាមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះមានដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការ សង្គមស៊ីវិលផងដែរ ជាពិសេសអង្គការសង្គមស៊ីវិល ទាំងក្នុងស្រុក និងបរទេស បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ និង គាំទ្រដល់វិស័យសេវាសង្គមនៅតាមមូលដ្ឋានជនបទ និង សហគមន៍ដាច់ស្រយ៉ាល “ ។ នេះគឺការលើកឡើងរបស់ឯកឧត្តម វ៉ាន់ សោភា អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿនអភិបាល នៃគណៈអភិបាលខេត្តរតនគិរី ក្នុងវេទិការ កិច្ចសន្ទនាភាពជាដៃគូ ជាមួយអង្គការ សង្គមសុីវិលក្នុងខេត្តព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំអគារDសាលាខេត្តរតនគិរី។

ឯកឧត្តម អភិបាលរងខេត្តបន្តថា ទន្ទឹមនឹងនេះ អង្គការសង្គមស៊ីវិលក៏បានចូលរួមធ្វើសកម្មភាពក្នុងវិស័យកំណែទម្រង់នានារបស់រដ្ឋ ដូចជា ការលើកកម្ពស់អភិបាលកិច្ចល្អ សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ការអប់រំ សុខភាព ធនធាន ធម្មជាតិ និង បរិស្ថា ន។ល។ហើយវេទិកានាថ្ងៃនេះ នឹងចូលរួមចំនែកក្នុងការធ្វើអោយអាជ្ញាធរមូលដ្ឋានយល់ដឹងច្រើន និងផ្តល់កិច្ចសហការកាន់តែច្រើនឡើង ជាមួយសមាគម និង អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋាន។ បច្ចុបន្ននេះ អាជ្ញាធរខេត្តបានពិនិត្យមើលឃើញជាទូទៅថា ការធ្វើសកម្មភាពរបស់អង្គការសង្គមស៊ីវិលនៅតាមមូលដ្ឋាន មានភាពល្អប្រសើរជាធម្មតា ដោយមិនមានការរឹតត្បិតនោះឡើយ ដែលនេះបង្ហាញយ៉ាងច្បាស់ថាអាជ្ញាធរ ខេត្តគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីកិច្ចសហការណ៍ និងសហប្រតិបត្តិការណ៍ ជាមួយអង្គការសង្គមនស៊ីវិល។

នៅក្នុងឪកាសនេះ ឯកឧត្តម វ៉ាន់ សោភា បានអំពាវនាវ ដល់អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ និង អង្គការសង្គមស៊ីវិ ៖
-ត្រូវបន្តសម្របសម្រួល និង បង្កលក្ខណៈងាយស្រួលដល់អង្គការ សង្គមស៊ីវិលដែលបានចុះបញ្ជីរត្រឹមត្រូវ ព្រមទាំងសមាគម និង អង្គការមិនមែនរដ្ឋាភិបាលបរទេស ដែល បានចុះអនុស្សរណជាមួយក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ក្នុងការធ្វើសកម្មភាពដោយសេរី និង គ្មានភាពរឹតត្បិត ដែលស្របតាមច្បាប់ស្តីពីសមាគម និង អង្គការមិនមែនរដ្ឋាភិបាល និង គោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។

-អាជ្ញាធរខេត្ត ត្រូវបន្តរៀបចំវេទិកាស្តីពីកិច្ចសន្ទនាភាពជាដៃគូរថ្នាក់ក្រោមជាតិ ជាមួយអង្គការ សង្គមស៊ីវិលដែលធ្វើសកម្មភាពក្នងដែណសមត្ថកិច្ចរបស់ខ្លួន ក្នុងគោលបំណងពង្រឹងកិច្ចសហការណ៍ និង កិច្ចសហប្រតិបត្តិការណ៍ជាមួយអង្គការសង្គមស៊ីវិល។

-សមាគម និង អង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងសមាគម និង អង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សរណៈជាមួយក្រសួងការបរទេស និង សហប្រតិបត្តិ ការណ៍អន្តរជាតិ ត្រូវបន្តអនុវត្តន៍សកម្មភាពរបស់ខ្លួនអោយបានត្រឹមត្រូវស្របតាមបញ្ញត្តិនៃច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ លើសពីនេះ សូមចៀសវាងជាដាច់ខាតននូវសកម្មភាពទាំងឡាយណាដែលអាចជាប់ពាក់ព័ន្ធ ឬ គាំទ្រការលាងសម្អាត ប្រាក់ហិរញ្ញប្បទានភេរវកម្ម និង ហិរញ្ញប្បទានអាវុធប្រល័យលោក ដើម្បីចៀសផុតពីការធ្វើអោយកម្ពុជា ធ្លាក់ចូលក្នុងបញ្ជីរប្រផេះ និង ទទួលបច្ច័យអវិជ្ជមានលើផ្នែកប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និង នយោបាយជាដើម៕




 

No comments:

Post a Comment

Pages