ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ និងវិទ្យាល័យ ហ៊ុន សែនវាលរេញ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, August 21, 2024

ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ និងវិទ្យាល័យ ហ៊ុន សែនវាលរេញ

ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ និងវិទ្យាល័យ ហ៊ុន សែនវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលរងស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។


ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាល និងផ្តាំផ្ញើចំពោះក្មួយៗសិស្សានុសិស្សថ្នាក់ទី១២ ដែលនឹងត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ត្រូវខិតខំសិក្សារៀនសូត្របន្ថែមទៀត និងស្រាវជ្រាវនូវឯកសារមេរៀនថ្មីៗ ដើម្បីបង្កើនចំណេះដឹងត្រៀមប្រឡងនាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ខាងមុខ។ ការប្រឡងទាមទារឱ្យប្អូនៗមានចំណេះដឹងដោយខ្លួនឯងចេញពីខួរក្បាល ទើបក្មួយៗអាចប្រឡងជាប់ យើងត្រូវគ្រប់គ្រងអារម្មណ៍ឱ្យបានល្អនៅពេលប្រឡង។

   

ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានជូនពរដល់ក្មួយៗសិស្សថ្នាក់ទី១២ ទាំងអស់ សូមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់ឱ្យបានគ្រប់គ្នា និងទទួលបាននិទ្ទេស A កាន់តែច្រើនជាងបណ្តាឆ្នាំកន្លងមក ដើម្បីមុខមាត់សាលា ក៏ដូចជាមុខមាត់របស់ឱពុកម្តាយយើងផងដែរ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលបានខិតខំកសាងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ មាតុភូមិ និងប្រជាពលរដ្ឋមានសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើន ជាពិសេសជំរុញវិស័យអប់រំឱ្យមានការរីកចម្រើនព្រោះប្រទេសជាតិមួយមានការអភិវឌ្ឍទាមទារធនធានមនុស្សមានចំណេះដឹងជាចម្បង។


ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវថវិការបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់លោកគ្រូអ្នកគ្រូដែលបានខិតខំបង្ហាត់បង្រៀនបំប៉នដល់សិស្សថ្នាក់ទី១២ ជាការលើកទឹកចិត្តផងដែរ៕






 

No comments:

Post a Comment

Pages