យុទ្ធនាការប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, August 27, 2024

យុទ្ធនាការប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក

នៅព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនិងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា បានរៀបចំកម្មវិធីយុទ្ធនាការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ជូនសាធារណជន ដោយមិនគិតកម្រៃសេវា និងត្រូវផ្ទេរចូលតាមរយៈគណនីធនាគារ និងគណនីបាគងរបស់លោកអ្នកភ្លាមៗនៅនឹងកន្លែង។ កម្មវិធីនេះត្រូវបានធ្វើឡើងតាមបណ្តារាជធានី-ខេត្ត ចំនួន ១៩ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៣:០០នាទីរសៀល។


ដោយឡែកសាខាធនាគារជាតិនៃកម្ពុជា ខេត្តរតនគិរីក៏បានសហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចំនួន១៣គ្រឹះស្ថាន បានរៀបចំយុទ្ធនាការ កម្មវិធីប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ជូនសាធារណជន ដោយ មិនគិតកម្រៃសេវា និងត្រូវផ្ទេរចូលតាមរយៈគណនីធនាគារ និងគណនីបាគងរបស់លោកអ្នកភ្លាមៗនៅនឹងកន្លែង នៅមុខសាលាស្រុកបរកែវខេត្តរតនគិរី ចាប់ពីម៉ោង ៨:០០នាទីព្រឹក រហូតដល់ម៉ោង ៣:០០នាទីរសៀលផងដែ។


លោក ញ៉ែត នុត នាយកធនាគារជាតិ នៃកម្ពុជា សាខាខេត្តរតនគិរី បានថ្លែង ក្នុងពិធីយុទ្ធនាការនេះថា កម្មវិធីយុទ្ធនាការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ជូនសាធារណជន ដោយមិនគិតកម្រៃសេវា ក្នុងគោលបំណងដើម្បី៖ ទី១- ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធ្វើឱ្យ សាធារណជន ឬុយុវជន ជំនាន់ក្រោយ ស្រលាញ់ ពេញចិត្ត ប្រាក់រៀល យើងធ្វើការផ្សព្វផ្សាយតាមរយៈរៀបចំយុទ្ធនាការស្រលាញ់ប្រាក់រៀល ប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយជំនួសមកវិញនូវក្រដាស់ប្រាក់រៀលថ្មី ការប្រើប្រាក់រៀល ដើម្បីលើកតម្កើងមោទកជាតិ ទី២- ជម្រុញការប្រើប្រាស់ KHQR ប្រព័ន្ធទូទាត់បាគង ក្នុងប្រព័ន្ធប្រតិបត្តិការធនាគារឱ្យកាន់តែ ទូលំទូលាយ និងផ្តល់លទ្ធភាពដល់សាធារណជនធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថាន បានយ៉ាងងាយស្រួល        មានសុវត្ថិភាព រហ័សទាន់ចិត្ត និងគ្មានកម្រៃសេវា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា  ទី៣- ជម្រុញការប្រើប្រាស់ KHQR ប្រព័ន្ធទូទាត់បាគង ក្នុងប្រព័ន្ធធនាគារឱ្យកាន់តែទូលំទូលាយនៅទូទាំងព្រះរាជាណាចក្រកម្ពុជា  និងទី៤- បង្កើតគណនីបាគង និងគណនីធនាគារជូនសាធារណជនដោយមិនគិតកម្រៃសេវា នៅតាមស្តង់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។


សូមបញ្ជាក់ផងដែរថា ប្រព័ន្ធទួទាត់បាគង បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដោយធនាគារជាតិ នៃកម្ពុជា។ ប្រព័ន្ធទួទាត់បាគង បានធ្វើឱការទូទាត់តាមប្រព័ន្ធ    អេឡិចត្រូនិច ដើម្បីផ្តល់លទ្ធភាពដល់សាធារណជនធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថានបានយ៉ាងងាយស្រួល មានសុវត្ថិភាព រហ័សទាន់ចិត្ត និងគ្មានកម្រៃសេវា។ គិតមកដល់បច្ចុប្បន្ន សមាជិកប្រព័ន្ធបាគងមានចំនួន៧៣ និងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការបឋម កម្មវីធីទូទាត់បាគងទេសចរ (Bakong Tourists App) ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរកម្ពុជា តាមរយៈការផ្តល់ជាមធ្យោបាយទូទាត់តាមអេឡិចត្រូនិច ដែលអាចឱ្យទេសចរអន្តរជាតិធ្វើប្រតិបត្តិការទូទាត់ទំនិញ និងសេវាប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល ព្រមទាំងទទួលបានបទពិសោធន៍ថ្មីនៃការទូទាត់ឌីជីថលនៅកម្ពុជា។

“ប្រាក់រៀលតែមួយ លើកស្ទួយទីផ្សារ ផ្លែផ្កាសេដ្ឋកិច្ច”

“ប្រព័ន្ធបាគង KHQR ជាប្រព័ន្ធទូទាត់ក្នុងយុគសម័យថ្មី”

“KHQR តែមួយសម្រាប់ទាំងអស់គ្នា” ៕










 

No comments:

Post a Comment

Pages