រូបសំណាកគ្រួសារដំរីត្រូវបានរដ្ឋបាលខេត្តរៀបចំលើកដាក់នៅទីតាំងខាងត្បូងរមណីដ្ឋានកន្សែងដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរ - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, September 9, 2024

រូបសំណាកគ្រួសារដំរីត្រូវបានរដ្ឋបាលខេត្តរៀបចំលើកដាក់នៅទីតាំងខាងត្បូងរមណីដ្ឋានកន្សែងដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរ

រូបសំណាកសត្វដំដីចំនួន៣ រួមមាន ដំរីឈ្មោល១ ដំរីញី១ និងកូនដំរី១ ត្រូវបាន រដ្ឋបាលខេត្តរតនគិរីបានរៀបចំលើកដាក់នៅទីតាំងខាងត្បូងមាត់បឹងកន្សែងដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ។ការរៀបចំលើករូបសំណាក់ដាក់គ្រួសារដំរីនេះធ្វើឡើង នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងឯកឧត្តម ជាអភិបាលរងខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនផងដែរ។ 


សូមបញ្ជាក់ថា នៅសម័យបុរាណដំរីត្រូវបានបង្វឹកឱ្យធ្វើសង្គ្រាម ព្រោះវាមានកម្លាំងខ្លាំងដែលអាចកំចាត់ឧបសគ្គនានាងាយស្រួលជាងសត្វផ្សេង។ ហេតុនេះបើមានតាំងរូប ដំរី នោះជានិមិត្តសញ្ញាតំណាងឱ្យសន្តិភាព។គេជឿថាតាំងដំរីនៅក្នុងផ្ទះ អាចហៅសំណាងល្អ និងផ្ដល់ភាពត្រជាក់ត្រជុំចូលគ្រួសារ។ បើតាំងនៅមុខផ្ទះ រឺ ទីសាធារណៈ អាចហៅថាមពលវិជ្ជមាន បង្កើនអំណាចដល់ម្ចាស់។ បើតាំងនៅតុធ្វើការអាចការពារសំណាងអាក្រក់ និងបន្ថែមភាពរីកចម្រើននៅក្នុងអាជីព។ រូបបដិមាដំរីទាំងអស់មិនថាធំឬតូច សុទ្ធតែជានិមិត្តរូបនៃការការពារ សំណាងល្អ និងប្រាជ្ញាឈ្លាសវៃ។ 


សូមរលឹកថា រមណីដ្ឋានបឹងកន្សែងស្ថិតនៅចំកណ្ដាលបេះដូងនៃក្រុងបាលុងខេត្តរតនគិរី បានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រងប្រកបដោយភាពទាក់ទាញ បន្ទាប់ពី ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តបានដាក់ចេញគម្រោងរៀបចំកែលម្អជុំវិញបរិវេណរមណីដ្ឋានបឹងដ៏ស្រស់ស្អាតនេះឡើងវិញរួមមាន៖ កែលម្អ ហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណមាត់បឹង រៀបចំសួនច្បារ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ សាងសង់រូបសំណាកគ្រួសារដំរី រូបសំណាកសត្វអកញីឈ្មោល១គូ ដែលជាសត្វបក្សី រំលេចក្នុងបទចម្រៀងអធិរាជាសម្លេងមាស (អកបឹងកន្សែង) ការៀបចំដាក់ឧបករណ៍ហាត់ប្រាណ និងឧបករណ៍សម្រាប់ក្មេងជិះលេងតាមមាត់បឹង ការសាងសង់បង្គន់អនាម័យសាធារណៈជាដើម។ និយាយរួម បច្ចុប្បន្ននេះ បឹងកន្សែងបានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រង ប្រកបដោយភាពទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ ទាំងថ្ងៃធម្មតា ថ្ងៃចុងសប្តាហ៍ និងមានថ្ងៃពិធីបុណ្យទានជាដើម៕





 

No comments:

Post a Comment

Pages