ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ រៀបចំពិធីជប់លៀងជាកិត្តិយសជូនគណៈប្រតិភូ នៃព្រះរាជាណាចក្រថៃឡង់ដ៏ - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, October 24, 2024

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ រៀបចំពិធីជប់លៀងជាកិត្តិយសជូនគណៈប្រតិភូ នៃព្រះរាជាណាចក្រថៃឡង់ដ៏

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមការងារ បានរៀបចំពិធីជប់លៀងជាកិត្តិយសជូនចំពោះឯកឧត្តម អនុធីន ឆានវីរ៉ៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងលោកជំទាវ ព្រមទាំងគណៈប្រតិភូទាំងពីរ (កម្ពុជា-ថៃ) នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ នាល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។


គណៈប្រតិភូ នៃព្រះរាជាណាចក្រថៃឡង់ដ៏ ដែលដឹកនាំដោយឯកឧត្តម អនុធីន ឆានវីរ៉ៈគូន បន្ទាប់ពីជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នេះ នឹងបន្តអញ្ជើញធ្វើជាសហប្រធាន ជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៨ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ស្អែកនេះ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ៕







 

No comments:

Post a Comment

Pages