ការបើកវិញ្ញាសារប្រព្រឹត្តទៅដោយរលូនក្រោមអធិបតីភាពលោកជំទាវបានស្រីមុំអភិបាលខេត្តប៉ៃលិន - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, October 8, 2024

ការបើកវិញ្ញាសារប្រព្រឹត្តទៅដោយរលូនក្រោមអធិបតីភាពលោកជំទាវបានស្រីមុំអភិបាលខេត្តប៉ៃលិន

(ប៉ៃលិន) ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃគឺថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ សំរាប់ខេត្តប៉ៃលិន មានមណ្ឌលប្រឡងចំនួន ២ នៅក្នុងវិទ្យាល័យ ហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នេះ ខេត្តប៉ៃលិន មានបេក្ខជនប្រឡងចំនួន ៥៦៤នាក់ ស្រី ៣៤១នាក់ ស្វៃរិន ចំនួន ៥៤នាក់ ស្រី ២៤នាក់ ដោយចែកចេញជា ២ផ្នែក ក្នុងនោះផ្នែកវិទ្យាសាស្ត្រ មានចំនួន ១៥៣នាក់ ស្រី ១០០នាក់ និងផ្នែកវិទ្យាសាសស្ត្រសង្គម មានចំនួន ៤១១នាក់ ស្រី ២៤១នាក់។


ដំណើរការបើកវិញ្ញាសារនិងការចូលប្រឡងរបស់បេក្ខជន មានដំណើរការល្អប្រសើរក្រោមអធិបតីភាព លោកជំទាវបានស្រីមុំអភិបាលខេត្តប៉ៃលិននិងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

ចំណែកសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើគ្មានបញ្ហាអីកើតឡើងក្នុងព្រឹកនេះគ្រាន់តែមានសិស្សស្រីម្នាក់មានជម្ងឺគ្រុនឈាមតែមកប្រឡងធម្មតាទាំងបន្តោងសារ៉ូម។


សំរាប់បេក្ខជនប្រឡងដែលមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡងមានបន្ទប់ស្នាក់នៅ អាហារហូបចុកកន្លែងផ្ញើរម៉ូតូឥតគិតថ្លៃដែលជាការឧបត្ថម្ភពីឯកឧត្តម

ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិន

រយះពេល២ថ្ងៃ និងមានការសម្របសម្រួលដោយយុវជនស្ម័គ្រចិត្តសសយកខេត្តប៉ៃលិនផងដែរ៕






 

No comments:

Post a Comment

Pages