ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារ នាំយកអំណោយឧបត្ថម្ភដល់សមាជិកចំនួន ០៣នាក់ ដែលមានប្រពន្ធទើបតែសម្រាលកូន! - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, November 26, 2024

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារ នាំយកអំណោយឧបត្ថម្ភដល់សមាជិកចំនួន ០៣នាក់ ដែលមានប្រពន្ធទើបតែសម្រាលកូន!

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ វាសនា មេបញ្ជាការរង នាំយកអំណោយឧបត្ថម្ភដល់សមាជិកចំនួន ០៣នាក់ ដែលមានប្រពន្ធទើបតែសម្រាលកូន ក្នុងនោះរួមមាន ៖ ១. លោកអនុសេនីយ៍ឯក ថាវ សុធា ជំនួយការ ការិយាល័យផែនការហ្វឹកហ្វឺន, ២. លោកអនុសេនីយ៍ទោ ធន តារាវ័ន្ត ជំនួយការ ការិយាល័យបំពាក់ និងបរិក្ខារ, ៣. លោកនាយចំណង សេង វណ្ណដា ជំនួយការ ការិយាល័យប្រតិបត្តិការ បច្ចេកវិទ្យា នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ។


ក្នុងឱកាសនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ ឧបត្ថម្ភជូនក្នុងម្នាក់ៗទទួលបាន ៖ ភេសជ្ជៈចម្រុះ ០៣កេស រួមនឹងថវិកាមួយចំនួនទៀត ជាអំណោយសួរសុខទុក្ខផងដែរ៕






 

No comments:

Post a Comment

Pages