លោក ម៉ាង ស៉ីណេត ត្រូវបានអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បោះឆ្នោតធ្វើជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិទី៦ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, November 13, 2024

លោក ម៉ាង ស៉ីណេត ត្រូវបានអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បោះឆ្នោតធ្វើជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិទី៦

(ព្រះសីហនុ)៖ លោក ម៉ាង ស៉ីណេត ត្រូវបានអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បោះឆ្នោតធ្វើជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិទី៦។


ការបោះឆ្នោតនេះធ្វើឡើងនៅក្នុងសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិទី៦ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា  ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅសណ្ឋាគារឆ្នេរ សុខា។


បន្ទាប់ពីអង្គសន្និបាតបោះឆ្នោតរួចមក លោក ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អាណត្តិទី៦ ដែលទើបជាប់ឆ្នោត សូមប្រកាសគាំទ្រ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជាសម្រាប់អាណត្តិក្រោយៗទៀត ដើម្បីបានបន្តដឹកនាំចលនាកាកបាទក្រហមនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៅអនាគត ក្រោមម្លប់សន្តិភាពដ៏ត្រចះត្រចង់។


ប្ដេជ្ញាគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះទាំង៧ប្រការ នៃចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម គឺភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្ម ស្ម័គ្រចិត្ត ឯកភាព និងសកលភាព។ យកចិត្តទុកដាក់បំពេញបេសកកម្មមនុស្សធម៌ ឲ្យស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា «២០២១-២០៣០» ពិសេសយកចិត្តទុកដាក់ខ្ពស់អនុវត្តទិសដៅផែនការសម្រាប់ឆ្នាំខាងមុខដែល អង្គសន្និបាតសាខាថ្ងៃនេះបានអនុម័ត។


លើសពីនេះ បន្ដខិតខំយកចិត្តទុកដាក់អនុវត្តការងារវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា ឲ្យមានការរីកចម្រើនសម្រេចតាមទិសដៅផែនការ ដើម្បីធានាឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្លាយជាសាខាដែលមានដំណើរការល្អ ពិសេសមានសមត្ថភាព និងលទ្ធភាពក្នុងការធ្វើសកម្មភាពមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់គ្រួសារងាយរងគ្រោះបំផុត និងគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅក្នុងខេត្តឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ យកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយគ្មានការរើសអើង ពិសេសមិនបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ដោយសារគ្មានអាហារទទួលទានឡើយ។ ប្ដេជ្ញាប្រើប្រាស់ធនធានដែលបានពីកាចូលរួមរបស់សប្បុរសជន និងពីប្រភពចំណូលផ្សេងទៀត ឲ្យមានតម្លាភាព គណនេយ្យភាព ដើម្បីបង្កើនជំនឿទំនុកចិត្តពីប្រជាពលរដ្ឋនិងសប្បុរសជនគ្រប់មជ្ឈដ្ឋាន។


មានប្រសាសន៍ក្នុងសន្និបាត លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានកោតសរសើរគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អាណត្តិទី៥ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដ៏វិសេសវិសាលក្នុងឋានៈជា អ្នកស្ម័គ្រចិត្តសកម្ម ដឹកនាំ អភិបាល គ្រប់គ្រង សាខា-អនុសាខា មួយអាណត្តិកន្លងមក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវសមិទ្ធជាបន្តបន្ទាប់ ដូចមានជូនក្នុងរបាយការណ៍បូកសរុបបានលើកឡើង។


លោកស្រីបន្តថា ដើម្បីឆ្លើយតបឲ្យបានយ៉ាងសក្តិសមនឹងការជឿទុកចិត្តពីអង្គសន្និបាត គណៈកម្មាធិការ សាខាអាណត្តិទី៦ អនុវត្តនូវគោលការណ៍ណែនាំជាយុទ្ធសាស្ត្រសម្រាប់បន្ត អភិបាលកិច្ច និងដឹកនាំ គ្រប់គ្រងសាខា អនុសាខា ដែលជាកម្លាំងជួរមុខនៅតាមមូលដ្ឋានក្នុងការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅគ្រប់កាលៈទេសៈ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលតាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។


ក្នុងនោះ លោកស្រីបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំអនុស្សាទាំងអស់ សូមពង្រឹងស្មារតីឯកភាព និងសុខដុមរមណីយកម្ម រវាងគណៈកិត្តិយសសាខា-អនុសាខា ជាមួយគណៈកម្មាធិការសាខា-អនុសាខា និងក្រុមប្រតិបត្តិគ្រប់លំដាប់ថ្នាក់ និងបន្តរក្សា ជំនឿទុកចិត្តទៅវិញទៅមក។ ពង្រឹងអភិបាលកិច្ចល្អ ដឹកនាំ និងគ្រប់គ្រងប្រកបដោយតម្លាភាព តាមកម្រងច្បាប់របស់ កាកបាទក្រហមកម្ពុជា ដែលមានលក្ខន្តិកៈ វិធាននៃនីតិក្រម ទម្រង់ការហិរញ្ញវត្ថុ និងផ្តល់ការតម្រង់ទិសជាយុទ្ធសាស្ត្រទាន់បច្ចុប្បន្នភាព នៃសភាពការណ៍ដល់សាខា-អនុសាខា នីមួយៗ៕






 

No comments:

Post a Comment

Pages