ក្រុងប៉ោយប៉ែត៖ នៅព្រឹកថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៤ នេះអនុវត្តន៍តាមតាមការណែនាំចង្អុលបង្ហាញនឹងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និង មានការយកចិត្តទុកដាក់របស់ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត បានចាត់កម្លាំង ផែ្នកសណ្តាប់ធ្នាប់ ចរាចរណ៏នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ បោន ភក្ត្រា ឋានៈអធិការរង នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងមានលោវរសេនីយ៍ត្រី ស៊ិន ដូនី ឋានៈនាយផ្នែក មាននាយរងផ្នែកនិងមន្រ្តីនគរបាលសណ្ដាប់ធ្នាប់ចរាចរណ៍ក្រុងប៉ោយប៉ែត ចុះធ្វើការផ្សព្វផ្យាយពីច្បាប់ចរាចរណ៍ ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា និងចែកមួកការពារសុវត្ថិភាពចំនួន២០០មួក ដែលជាអំណោយរបស់ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ជូនដល់បងប្អូនប្រជាពលរដ្ឋ នឹងកម្មករ និងសិស្សានុសិស្សនៅបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែតកន្លែងចែកមួកនៅចំណុចភ្លើងស្តុបអេស៊ីលីដា ស្ថិតនៅក្នុងភូមិបាលេលិយ្យ ២សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
(សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា ទាំងអស់គ្នា។
ក្នុងឱកាសនោះដែរលោកវរសេនីយ៍ទោបោន ភក្រ្តា អធិការរង ទទួលផែនការងារសណ្ដាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ក៏បានណែនាំបងប្អូនប្រជាពលរដ្ឋដែលបើកបរលើដងផ្លូវជាតិ ក្នុងការបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់និងបើកបរកុំវ៉ាចេងត្រូវប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ។
No comments:
Post a Comment