ខេត្តរតនគិរី: រថយន្ដវេអង សណ្ដោងរឺម៉កដឹកជ័រកៅស៊ូក្រេប មួយគ្រឿង បានរបូតរឺម៉ក ខាងក្រោយរអិលធ្លាក់ ប៊ិសធ្លាក់ចូលអូរ តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ ដល់អ្នកបើកបរ នោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី៧ខែធ្នូឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ នៅត្រង់ ចំណុច ផ្លូវឡើងទួលអូរត្រាវ ស្ថិតនៅភូមិ ភ្នំ សង្កាត់យក្សឡោមក្រុងបានលុង ខេត្តរតនគិរី។
ប្រភពបានឲ្យដឹងថា:កាលពីយប់ថ្ងៃទី7ធ្ននេះមានរថយន្ដវេអង មួយគ្រឿងក្បាលពណ៌ស ពាក់ស្លាកលេខស្វាយរៀង3B-8889 និងស្លាកលេខ ខាងក្រោយដូចគ្នា គឺ៣B-8889 រថយន្ដនោះ បានដឹកជ័រកៅស៊ូក្រេប ពេញព្រាបទ្រុងរឺមក រួចបើកចេញពីស្រុកអូរយ៉ាដាវ ពីកើតទៅលិច តាមបណ្ដោយផ្លូវជាតិលេខ៧៨ លុះទៅដល់កន្លែងកើតហេតុ រថយន្ដនោះ បើកឡើងផ្លូវទួលខ្ពស់ហើយ ខណ:ពេលនោះ រឺម៉កខាងក្រោយ បានហើបឡើង រួចក៍របូតចេញពីដែកទំពួក បណ្ដាលឲ្យរអិលធ្លាក់ចេញពីផ្លូវ ទៅខាងស្ដាំ ប៊ិសចូលអូរ។
តៃកុង រថយន្ដវេអងនោះសុំលាក់ឈ្មោះ បានប្រាប់ឲ្យដឹងថា:គាត់សុីឈ្នួលបើក រថយន្ដវេអងឲ្យគេទេគឺជាង១ឆ្នាំមកហើយ ។ បញ្ហារបូតដែកទំពួករឺម៉ក បែបនេះ ដោយសាគាត់ពុំបានត្រួតពិនិត្យរថយន្ដមុនចេញដំណើរ ពេលនេះគាត់ កំពុងរកឡានស្ទូចរថយន្ដនោះឡើងមកវិញ ។ គួរកត់សំគាល់ផងដែរ ត្រង់ចំណុចកើតហេតុ ខាងលើនេះកន្លងមកគ្រោះថ្នាក់ចរាចរកើតទៅលើរថយន្តប្រភេទធុនធ្ងន់បែបនេះជាញិកញាប់ច្រើនមកហើយ ដោយសារមូលហេតុ:
ទី១. តៃកុងស្ទើភ្លេឺងក្តោបក្តាប់ភូមិសាស្ត្រស្ថានភាពផ្លូវពុំជាក់លាក់។
ទី២.ផ្លូវចុះចំណោតនិងឡើងចំណោតភ្នំត្រូវបុកលេខបែបណា ? ខណះខ្លួនកំពុងដឹកធ្ងន់? ។ ភាគច្រើនអត់សាងលេខបណ្តោយអោយរថយន្តរត់ល្បឿនធម្មតាៗពេលឡើងចំណោតអត់រួចបុកលេខអត់ចូលក៍ថយក្រោយ វិញធ្លាក់ជ្រោះតែញោ៉យ តាំងស្រែកបួងសួងរកគុណម៉ែគុណឪជួយ៕
រាយការណ៍ដោយ លី វណ្ណ:WCVប្រចាំខេត្តរតនគិរី
No comments:
Post a Comment