រដ្ឋបាលខេត្តប៉ៃលិនប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៦ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, January 8, 2025

រដ្ឋបាលខេត្តប៉ៃលិនប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៦ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥)

(ប៉ៃលិន)រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធមីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អុី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្ដមតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ព្រះសង្ឃទាំងពីរគណៈ  ឯកឧត្តម លោកជំទាវ  លោក លោកស្រី ថ្នាក់ដឹកនាំមន្ត្រីរាជការទូទាំងខេត្ត កងកម្លាំងទាំងបីប្រភេទ យុវជន សិស្ស និស្សិត មហាជនចូលរួមប្រមាណ ១៤៩៨នាក់។

 ឯកឧត្តម អុី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានថ្លែងក្នុងឱកាសអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជំនះថា ថ្ងៃ៧ មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាទាំងមូល បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណា ឬកម្លាំងណាមកបំភ្លៃនិងបំផ្លាញបានឡើយ ពីព្រោះបានកើតចេញពីការលះបង់សាច់ ស្រស់ ឈាមស្រស់ និងភាពអង់អាចក្លាហានរបស់ថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជន និងយុទ្ធនារីកម្ពុជា។

លោកជំទាវអភិបាលខេត្ត បានបន្តថា ៤៦ឆ្នាំកន្លងមកនេះ គឺផ្តើមចេញពីចំណងសាមគ្គីភាព និងការខិតខំពុះពារ របស់គណបក្សប្រជាជនកម្ពុជា បានកែប្រែមាតុភូមិពីគំនរផេះផង់ បានរស់រានឡើងវិញ និងមានការ អភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះក៏មានខេត្តប៉ៃលិនយើងផងដែរ ជាមូលដ្ឋានគ្រឹះសម្រាប់ឱ្យមាតុភូមិយើងឈានទៅសម្រេចគោលដៅដ៏ឧត្តុងឧត្តម គឺកម្ពុជាមានឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រិត ប្រជាធិបតេយ្យ និងវឌ្ឍនភាព។ 


បន្ថែមពីនេះឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា សំរាប់ខេត្តប៉ៃលិនយើងតាំងពី សមាហរណកម្មក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែននិងឥស្សរជនឆ្នើមៗជាច្រើនរូបទៀតបានធ្វើអោយប្រទេសទាំងមូលមានសុខសន្តិភាពពេញលិញពិសេសខេត្តប៉ៃលិនតែម្តងដែលបច្ចុប្បន្ន បាននិងកំពុងប្រែមុខប្រែមាត់ជាលំដាប់កម្រិតជីវភាពប្រជាពលរដ្ឋបានប្រសើរឡើង និងសមិទ្ធផលធំៗ បានកើនឡើងជាច្រើន នូវហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ វិមានឯករាជ្យស្តូបវិមានឈ្នះឈ្នះ សក្តានុពលផ្នែក រមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានកែឆ្នៃ រោងចក្រ សហគ្រាស សំណង់ប្រព័ន្ធធារាស្ត្រសម្រាប់ស្រោចស្រពដំណាំកសិកម្ម ក្រៅពីនោះនៅមានវិស័យសំខាន់ៗជាច្រើនទៀត ដែលជាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋក្នុងការទទួលសេវាសាធារណៈមានភាពល្អប្រសើរ៕







 

No comments:

Post a Comment

Pages