ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូនអតិថិជនរបស់បុរីឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ដែលបានបំពេញបែបបទ និងនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, February 13, 2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូនអតិថិជនរបស់បុរីឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ដែលបានបំពេញបែបបទ និងនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូនអតិថិជនរបស់បុរីឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ដែលបានបំពេញបែបបទ និងនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ នៅទីស្តីការក្រសួងកន្លងមក ឱ្យបានជ្រាបថា ក្រសួង ដ.ន.ស. នឹងបន្តអនុវត្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ ដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនទាំងអស់ ចាប់ពីថ្ងៃទី១៧-២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដ.ន.ស. ។

នាឱកាសនោះផងដែរ​ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនជាអតិថិជន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៨៖៣០នាទីព្រឹក នៅសាលសន្និបាត២០២១ ជាន់ទី២ នៃទីស្តីការក្រសួង ដ.ន.ស. ។

#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី​ #កអក

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

#MLMUPC


 

No comments:

Post a Comment

Pages