មន្ទីរព័ត៌មានខេត្តរតនគិរី បើកវគ្គបណ្ដុះបណ្ដាលស្តីពីការសរសេរអត្ថបទ ដំណឹងខ្លី និងបច្ចេកទេសប្រើប្រាស់ម៉ាស៊ីនថតរូប ជូនដល់មន្ត្រីក្រោមឱវាទ - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, February 6, 2025

មន្ទីរព័ត៌មានខេត្តរតនគិរី បើកវគ្គបណ្ដុះបណ្ដាលស្តីពីការសរសេរអត្ថបទ ដំណឹងខ្លី និងបច្ចេកទេសប្រើប្រាស់ម៉ាស៊ីនថតរូប ជូនដល់មន្ត្រីក្រោមឱវាទ

ជាផ្នែកមួយនៃការអភិវឌ្ឍមូលធនមនុស្សដែលមានចំណេះជំនាញពិតប្រាកដ ក្នុងគោលដៅពង្រឹងគុណភាព នៃការផលិតព័ត៌មានឱ្យកាន់តែប្រសើរថែមទៀតមន្រ្តីជំនាញការិយាល័យទូរទស្សន៍ ការិយាល័យវិទ្យុ និងការិយាល័យAKPនៃពីមន្ទីរព័ត៌មានខេត្តរតនគិរីសរុប១៧នាក់ បានទទួលការបណ្តុះបណ្តាលស្តីពីការសរសេរអត្ថបទដំណឹងខ្លី និងបច្ចេកទេសប្រើប្រាស់ម៉ាស៊ីនថតរូប ។ 


វគ្គបណ្តុះបណ្តាលនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរ រសៀលថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក កុល ផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី។


ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះលោក កុល ផាន់ណា បានលើកឡើងថា នេះជាលើកទីមួយសម្រាប់មន្ទីរព័ត៌មានខេត្តរតនគិរី ដែលបានធ្វើការចែករំលែកបទពិសោធន៍ចំណេះដឹង ពីអ្នកចេះច្រើន បង្រៀនចេះតិចហើយអ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ លើផ្នែកសរសេរព័ត៌មាននិង ផ្នែកថតរូបភាពសម្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួន។


លោកបន្តថា លោកនឹងរៀបចំអោយមាន ការចែករំលែកនេះរៀងរាល់១ខែ រឺ២ខែម្តងពីព្រោះថាការចែករំលែកបទពិសោធនិងចំណេះដឹងនេះពិតជាមានសារ:សំខាន់ខ្លាំងណាស់សម្រាប់មន្ត្រីនៃមន្ទីរព័ត៌មានខេត្ត។ ហើយលោក សង្ឃឹមថា ចំណេះដឹងជាមូលដ្ឋានពីជំនាញសរសេរអត្ថបទនិងប្រើប្រាស់ម៉ាស៊ីនថតរូប ដែលមន្រ្តីមន្ទីរព័ត៌មានខេត្តរតនគិរី បានចែករំលែកគ្នានាពេលនេះ នឹងគាំទ្របន្ថែមដល់ការផលិតព័ត៌មានអោយកាន់តែមានគុណភាពខ្ពស់ ស្របតាមការរីកចម្រើនសង្គមក្នុងបរិបទឌីជីថល៕






 

No comments:

Post a Comment

Pages