ពិធីប្រកាសក្រុមការងារចុះត្រួតពិនិត្យជនបរទេសនិងផ្សព្វផ្សាយផែនការលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃនៅខេត្តរតនគិរី - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, February 19, 2025

ពិធីប្រកាសក្រុមការងារចុះត្រួតពិនិត្យជនបរទេសនិងផ្សព្វផ្សាយផែនការលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃនៅខេត្តរតនគិរី

នៅរសៀលទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំអគារD សាលាខេត្តរតនគិរី បានធ្វើពិធីប្រកាសក្រុមការងារចុះត្រួតពិនិត្យជនបរទេស និងផ្សព្វផ្សាយផែនការ លេខ០០៣ផក របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមប្រតិបត្តិការទី២ទទួលដឹកនាំរួម និង ឯកឧត្តម ស៊ូសិរី អភិបាលរងខេត្តរតនគិរី  និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារប្រតិបត្តិការត្រួតពិនិត្យជនបរទេសខេត្តរតនគិរី។
 
ថ្លែងក្នុងពិធីផ្សព្វផ្សាយនេះ ឯកឧត្តម ស៊ូ សិរី បានថ្លែងនូវ ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តរតនគិរី ដែលកន្លងមកនេះ បានខិតខំយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម លើកកម្ពស់ពង្រឹង ការគោរពនិងអនុវត្តច្បាប់ ដើម្បីធានានូវស្ថិរភាព និងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពល រដ្ឋតាមរយៈផ្លែផ្កានៃសន្តិសុខ និងសន្តិភាព។ហើយតាមរយៈនេះ ឯកឧត្តមបាន អំពាវនាវចំពោះបងប្អូនជាអាជីវករ ពាណិជ្ជករ ដែលអញ្ជើញចូលរួមនាឱកាសនេះ សូមបន្តកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងរាយការណ៍មកសមត្ថកិច្ចនៅពេល មានជនបរទេសអន្តោប្រវេសន៍ ឬមិនមែនអន្តោប្រវេសន៍ស្នាក់នៅក្នុងលំនៅដ្ឋាន ឬសហគ្រាស ក្រុមហ៊ុន របស់ខ្លួន។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយនាឱកាសនេះ នឹងទទួលបាននូវវឌ្ឍនភាព និងបទពិសោធន៍ល្អៗបន្ថែមទៀតសម្រាប់យកមកអនុវត្តនៅក្នុងក្របខណ្ឌខេត្ត ក្នុងការឈានទៅ សម្រេចនូវការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជាតិជាពិសេសការពារផលប្រយោជន៍សាធារណៈ សុវត្ថិភាពភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគគិនអន្តរជាតិ ព្រមទាំងបញ្ចៀសឱ្យបានពីកា រយកមូលដ្ឋានខេត្តសម្រាប់ប្រព្រឹត្តបទល្មើសផ្សេងៗ ឬឧក្រិដ្ឋកម្មឆ្លងដែនជាដើម។

ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ប្រធាន ក្រុមការងារបានប្រកាសពីសមាសភាពក្រុមការងារ និងបានលើកទ្បើងអំពីគោលបំណងក្នុងការអនុវត្តផែនការ ០០៣ផក ស្តីពីវត្តមានជនបរទេសស្នាក់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ហើយបានដាក់ទិសដៅអោយសមត្ថកិច្ចផ្សព្វផ្សាយដល់ម្ចាស់ទីតាំង ម្ចាស់អាជីវកម្មទាំងអស់ដែលស្ថិតក្នុងខេត្តរតនគិរីយល់ពីកាតព្វកិច្ចរបស់ខ្លួនក្នុងការចុះវត្តមានជនបរទេស ការបង្កើតគណនី (FPCS) សម្រាប់ចុះវត្តមានជនបរទេសឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដោយមានការផ្ទៀងផ្ទាត់ដោយមន្ត្រីមូលដ្ឋាន។ ចំពោះម្ចាស់គោលដៅ ម្ចាស់ទីតាំងនានា តម្រូវឲ្យភ្ញៀវដែលជាជនបរទេសត្រូវមានលិខិតឆ្លងដែនច្បាប់ដើមដើម្បីបញ្ជូលក្នុងប្រព័ន្ធ (FPCS) និងបានដាក់ទិសដៅសម្រាប់ក្រុមការងារ ដើម្បីអនុវត្តនាពេលខាងមុខ ព្រមទាំងធ្វើបទបង្ហាញអំពីប្រព័ន្ធ (FPCS) និងបទបង្ហាញអំពីការពិនិត្យលិខិតឆ្លងដែន VISA ជនបរទេសរបស់មន្ត្រីជំនាញអន្តោប្រវេសន៍ និងបើកវគ្គបណ្ដុះបណ្ដាលជូនដល់មន្ត្រីបុស្តិ៍ មេឃុំ អធិការស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់៕






 

No comments:

Post a Comment

Pages