ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា នេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និង ឯកឧត្តម Jimmy Toh នាយកប្រតិបត្តិ PA នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ Pan Pacific Singapore។
សូមបញ្ជាក់ថា កន្លងមក ស.ស.យ.ក. និង PA Singapore ធ្លាប់បានសហការគ្នាយ៉ាងជិតស្អិតលើការអភិវឌ្ឍយុវជន ការងារអប់រំ វប្បធម៌ និងសិល្បៈ ដែលក្នុងនោះ ស្ថាប័នទាំងពីរធ្លាប់បានធ្វើការផ្លាស់ប្តូរយុវជន និងទស្សនកិច្ចសិក្សាជាច្រើនលើក។ អនុស្សារណៈនាខណៈនេះ ក៏នឹងបើកឱកាសកាន់តែធំ សម្រាប់ស្ថាប័នទាំងពីរ ក្នុងការពង្រីកសក្តានុពលនៃស្ថាប័នរៀងៗខ្លួន និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត ដើម្បីបម្រើផលប្រយោជន៍ប្រជាជន ជាពិសេសយុវជននៃប្រទេសយើងទាំងពីរ៕
No comments:
Post a Comment