ភ្នំពេញ៖ កីឡាករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋមកពីបណ្តារាជធានី ខេត្ត ចំនួន១៩៤៩នាក់ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ បាននាំគ្នារត់ពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តកែប ក្នុងគោលបំណងចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន, លើកកម្ពស់កីឡា និងសុខភាព,ផ្សារភ្ជាប់ជាមួយមហា ជនគ្រប់មជ្ឈដ្ឋាន និងស្រទាប់វណ្ណៈ លើកកម្ពស់វិស័យទេសចរណ៍ និងកៀរគរមូលនិធិជួយដល់កុមារ និងប្រជាជនរងគ្រោះជាដើម។
ការរត់ពាក់កណ្តាលម៉ារ៉ាតុងនេះ ប្រព្រឹត្តទៅក្រោមមូលបទ«មួយជីវិត មិនប្រព្រឹត្តិការសេពគ្រឿងញៀន» ដោយព្រឹត្តិការណ៍នេះបានធ្វើឡើងក្រោមអធិបតី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ កែ សួនសុភី រួមទាំងមន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិកា ស ស យ កជាដើម៕
No comments:
Post a Comment