ភ្នំពេញ÷ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលរួមបុណ្យសព ឧបាសក ចាន់ សាវុត នៅ ផ្ទះលេខ138Bis ផ្លូវ១១០ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នាព្រឹក ថ្ងៃចន្ទ ៣ កើតខែចែត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
សម្តេចកិត្តិសង្គហបណ្ឌិត មានសេចក្ដីតក់ស្លុត និងសោកស្តាយជាអនេកចំពោះដំណឹងមរណភាពរបស់ ឧបាសក ចាន់ សាវុត ត្រូវជាឪពុករបស់ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង និងលោកជំទាវ ចាន់ ហ្សាណា និងក្រុមគ្រួសារ ដែលបានទទួលមរណកាល ថ្ងៃសៅរ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៥ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់ ឧបាសក ចាន់ សាវុត គឺជាការបាត់បង់នូវ ឪពុក ឪពុកក្មេក ជីតា ជាទីគោរព ស្រលាញ់បំផុតរបស់ កូនៗ ចៅៗ និងញាតិមិត្តទាំងអស់។
នៅក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិតបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសក ចាន់ សាវុត បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
No comments:
Post a Comment