អបអរសាទរ​ក្មួយៗ​ដែលបានចូលរួមការប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ​ គណិតវិទ្យា​ និងរូបវិទ្យា​ ថ្នាក់ទី៩​ និងថ្នាក់ទី១២​ ឆ្នាំ២០២៥​ ដោយទទួលបានចំណាត់ថ្នាក់លេខ១​ - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, May 5, 2025

អបអរសាទរ​ក្មួយៗ​ដែលបានចូលរួមការប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ​ គណិតវិទ្យា​ និងរូបវិទ្យា​ ថ្នាក់ទី៩​ និងថ្នាក់ទី១២​ ឆ្នាំ២០២៥​ ដោយទទួលបានចំណាត់ថ្នាក់លេខ១​

សូមកោតសរសេីរ​ចំពោះការចូលរួម​ និងសមត្ថភាពរបស់ក្មួយៗ​ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ​ និងមានសមត្ថភាពប្រឡងទទួលបានលទ្ធផលចំណាត់ថ្នាក់លេខ១​ ទូទាំងប្រទេស​ លេីមុខវិជ្ជាសំខាន់ៗទាំងបី​ ដូចជា​ អក្សរសិល្ប៍​ខ្មែរ,​ គណិតវិទ្យា​ និងរូបវិទ្យា។ ជាមួយនេះ​ សូមចូលរួមអបអរសាទរ​ និងសប្បាយរីករាយផងដែរ​ ចំពោះឪពុកម្តាយ​ អាណាព្យាបាល ដែលកំពុងមានក្តីរំភេីប​ និងញញឹមសាទរសមិទ្ធផលដែលក្មួយៗសម្រេចបាន​ ជាមួយនឹងក្តីមោទនភាព​ និងកិត្តិយស។ 


ចំណេះដឹង​ គឺពិតមានសារសំខាន់ណាស់​សម្រាប់យេីង​ និងសង្គមជាតិ ព្រោះជាមូលដ្ឋានគ្រឹះនៃការរីកចំរេីន​ ក៏ដូចជាបង្ហាញអំពីគុណភាព​ និងធនធានមនុស្សដ៏ល្អ​ និងប្រសិទ្ធភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន​ និងអនាគត​។ សូមក្មួយៗបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត​ ដេីម្បីនឹងសម្រេចលទ្ធផលកាន់តែល្អទៅថ្ងៃមុខ​ ដេីម្បីអាចនឹងទទួលបានអាជីពការងារ​ល្អប្រសេីរស្របតាមក្តីស្រមៃ​ផង​ ហេីយក៏អាចក្លាយជាចលករយ៉ាងសំខាន់សម្រាប់សង្គមជាតិយេីងក្នុងការអភិវឌ្ឍកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព។




 

No comments:

Post a Comment

Pages