កិច្ចប្រជុំពិភាក្សា អំពីការអនុវត្តបង្ហាញនៃការពិនិត្យសុខភាពមាត់ស្បូន ដោយប្រើតេស្ត HPV - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, May 7, 2025

កិច្ចប្រជុំពិភាក្សា អំពីការអនុវត្តបង្ហាញនៃការពិនិត្យសុខភាពមាត់ស្បូន ដោយប្រើតេស្ត HPV

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការសម្របសម្រួលក្នុងការពង្រឹងគុណភាពជំងឺមហារីក និងពង្រឹងគុណភាពថែទាំព្យាបាលជំងឺឆ្លងពីម្តាយទៅទារក បានដឹកនាំអង្គប្រជុំ ដើម្បីពិនិត្យពិភាក្សាលម្អិតអំពីគម្រោងអនុវត្តបង្ហាញនៃការពិនិត្យសុខភាពមាត់ស្បូនដោយប្រើតេស្ត HPV (Self-sampling) បន្តដោយពិនិត្យបញ្ជាក់រោគវិនិច្ឆ័យ និងព្យាបាល (HPV based screening + triage by Colposcopy + Treat)។ 


ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការពិភាក្សាបង្កើតជាក្រុមការងារគ្រប់គ្រង និងអនុវត្តគម្រោងក៏ដូចជា ការរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តន៍គម្រោង ដោយមានសមាសភាពចូលរួមផ្ទាល់ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារ និង ឯកឧត្តម លោកជំទាវ លោក លោកស្រីទទួលបន្ទុកកម្មវិធីមហារីកមាត់ស្បូន នៅតាមមន្ទីរសុខាភិបាល ការិយាល័យសុខាភិបាលស្រុកប្របត្តិ មន្ទីរពេទ្យក្នុងខេត្តក្នុងខេត្តទាំង៦ តាមប្រព័ន្ធនិម្មិត (Zoom) និងដៃគូរអភិវឌ្ឍន៍ទាំងអស់ (WHO, JICA, KOFIH)។





 

No comments:

Post a Comment

Pages