ខេត្តកណ្តាល៖ តាមប្រភពព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះបានអោយដឹងថា ជនសង្ស័យចំនួន០៤នាក់ត្រូវបានបញ្ចូនទៅពន្ធនាគារខេត្តកណ្តាលរួចរាល់ហើយ ក្រោយពីពួកគេបានបង្កហិង្សាដោយចេតនា បណ្តាលអោយជនរងគ្រោះស្លាប់ ហើយត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ដោយមានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

គួររំលឹកផងដែរថា នៅវេលាម៉ោង ២៣:៣០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ អ្នកទាំង៤បានប្រើហិង្សាដោយចេតនា ទៅលើជនរងគ្រោះ នៅចំណុចមុខក្លោងទ្វារវត្ត "បុទុមសាគរ ហៅ តាក្របៅ" ទល់មុខផ្សារតាខ្មៅថ្មី ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះ រងរបួសត្រូវក្បាល១ដុំថ្ម ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យរុស្ស៊ី។ បើតាមការបញ្ជាក់របស់សមត្ថកិច្ច គឺជនរងគ្រោះ និងជនសង្ស័យជិះម៉ូតូជួបគ្នាតាមផ្លូវ ក៏បក់ដៃហៅគ្នាទៅវិញទៅមក ហើយជនរងគ្រោះបានជិះម៉ូតូតាម ហើយក្រុមជនសង្ស័យក៏បានឈប់ម៉ូតូធ្វើសកម្មភាពរើសដុំថ្មគប់ទៅលើជនរងគ្រោះតែម្តង។

អ្នកទាំងបួនមានដែលបានបង្កហិង្សាល់ជនរងគ្រោះមាន៖
១-ឈ្មោះ ហេងចាន់ សុរិយ័ន្តផនឆៃ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលក់ឪឡឹកក្នុងផ្សារតាខ្មៅថ្មី មានទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
២-ឈ្មោះ ព្រុំ សាយ័ន្តតារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជួសជុលរថយន្ត មានទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
៣-ឈ្មោះ គង់ ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមគរ ស្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
៤-ឈ្មោះ សំអាត សុខសោភា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជន មានទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ ទូច ចំណាន ហៅ យ៉ៃ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ៕