ខេត្តកំពត៖ ព្រឹកថ្ងៃចន្ទ​ ១៣​រោច​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី​ ២៩​ ខែ​ កក្ដដា​ ឆ្នាំ​ ២០១៩​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណ:អភិបាលខេត្តកំពត​ និងឯកឧត្តម​ ជឹង​ ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្តចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពី​ ការតាមដាន​ ត្រួតពិនិត្យ​ និងវាយតម្លៃកិច្ចការរដ្ឋបាលខេត្តកំពត​ រៀបចំដោយអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ​ ។

ក្នុងកិច្ចប្រជុំនេះដែរ​ មានការអញ្ជេីញចូលរួម​ពី​ ឯកឧត្តម​ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត​ លោកអភិបាលរងខេត្ត​ លោក​ លោកស្រីនាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ លោក​ លោកស្រីនាយក​ នាយករងទីចាត់ការ​ ប្រធានអង្គភាពចំណុះសាលាខេត្ត​ ប្រធាន​ អនុប្រធានការិយាល័យ​ និងមន្ត្រីសាលាខេត្តសរុបចំនួន​ ១៦០ នាក់​។

នៅក្នុងឱកាសនេះដែរឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណ:អភិបាលខេត្ត​ បានស្វាគមន៌យ៉ាងកក់ក្តៅចំពោះក្រុមការងារចុះតាមដាន​ ត្រួតពិនិត្យ​ និងវាយតម្លៃកិច្ចការរដ្ឋបាលរាជធានី​ ខេត្តក្រសួងមហាផ្ទៃ​ ដែលបានចុះបេសកកម្មមកខេត្តកំពតនាពេលនេះ​ ដែលមានសារ:សំខាន់ចំពោះមន្រ្តីរាជការសលាខេត្តកំពតក្នុងការឆ្លុះបញ្ចាំងនូវការអនុវត្តការងាររបស់ខ្លួននាពេលកន្លងមក​ និងពង្រឹងការអនុវត្តមុខងាររបស់ខ្លួនឲ្យកាន់តែល្អ​ និងមានប្រសិទ្ធភាព​ ។

ឯកឧត្តមបានផ្តាំផ្ញេីដល់មន្រ្តីរាជការសាលាខេត្តទាំងអស់សូមផ្តល់នូវកិច្ចសហការ​ ព្រមទាំងសម្របសម្រួលជាមួយក្រុមការងារក្រសួងមហាផ្ទៃ​ ដេីម្បីទទួលបានលទ្ធផលល្អប្រសេីរ។