ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អជ្ញាធរភូមិ សង្កាត់ បានធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី ចំនួន ០២ខ្សែ ក្នុងសង្កាត់ពងទឹក ព្រមទាំងបានរៀបចំពិធីពិសារនំបញ្ចុកសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋផងដែរ។
ផ្លូវបេតុងទាំង០២ខ្សែរួមមាន៖
១. ប្រវែង ៣៦៦ម៉ែត្រ ទទឹង៥ម៉ែត្រ
២. ប្រវែង ៦៧៣ម៉ែត្រ ទទឹង៤ម៉ែត្រ ក្នុងភូមិឃ្លះសណ្តាយ។