ភ្នំពេញ៖ នៅថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២០:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះនៃអធិការដ្ឋាននគរបាលខណ្ឌ ដូនពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ដែលបានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ នៅចំណុចមុខផ្ទះលេខ៤២ ផ្លូវលេខ១៧៨ ភូមិទី៩ សង្កាត់ជ័យជំនះខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់មានឈ្មោះ៖ ទី១.ឈ្មោះ ណេន ម៉ាណែត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារអូដឹម ផ្លូវលំ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ទី២.ឈ្មោះ ភ័ក្រ សីហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ ម៉ូតូមួយគ្រឿងម៉ាកC110ប៊ិចពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BH-2762 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)
កាបូបយួរពណ៌ក្រហមលាយខ្មៅចំនួនមួយ (ជារបស់ជនរងគ្រោះ) ។ ចំពោះមុខកំលាំងប៉ុស្តិ៍ ខណ្ឌ កំពុងប្រើវិធានការជំនាញសួរចំលើយរកបក្ខពួកនិងសកម្មភាពដែលបានប្រព្រឹត្តកន្លងមក ហើយកសាងសំណុំរឿងតាមនិតិវិធី ៕