ខេត្តកែប៖ នៅព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្ដម សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប អញ្ជើញមកជួបសំណេះសំណាលសួរសុខទុក្ខ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន មានគ្រឿងឧបភោគ បរិភោគ  និងថវិកាមួយចំនួនមកប្រគល់ជូនក្រុមគ្រួសារដែលមានទីលំនៅក្នុងភូមិអូរក្រសា សង្កាត់អូរក្រសា ក្រុងកែប ខេត្តកែប ដែលមានប្តីឈ្មោះ កឹម នាងអា៣៥ឆ្នាំ និងប្រពន្ធឈ្មោះ ទូច ធឿន អាយុ៣០ឆ្នាំ សម្រាលបានកូនភ្លោះ៣នាក់ ប្រុសទាំងអស់ នេះគឺជាកូនដំបូងរបស់គ្រួសារគាត់។