ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅពន្ធនាគារព្រៃស តាមការបញ្ជាឲ្យឃុំខ្លួនរបស់ តុលាការ  បន្ទាប់ពីរូបគេបានពួនសង្ងំនៅកន្លែងងងឹង រងចាំស្ទាក់វាយប្លន់សម្ភារៈមានតម្លៃពីប្រជាពលរដ្ឋ។

សមត្ថកិច្ចបានអោយដឹងថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៤:៣០នាទី នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានជនសង្ស័យ ០១នាក់ ឈ្មោះ នូ សុផា ភេទប្រុស អាយុ ៣៣ឆ្នាំ ដោយមានកាន់ដំបងឬស្សីមួយដើម ប្រវែងប្រហែលមួយម៉ែត្រ ឈរនៅទីងងឹងរង់ចាំស្ទាក់វាយប្លន់ប្រជាពលរដ្ឋដែលធ្វើដំណើរម្នាក់ឯងឆ្លងចំណុចខាងលើ។ លុះមួយសន្ទុះក្រោយមកស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ០១គ្រឿង ហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១AH-7050 មា្នក់ឯង ឆ្លងកាត់ទីនោះ ជាឳកាសល្អរូបគេបានវាយទៅលើបុរសជាជនរងគ្រោះនោះ ០៣ដំបង បណ្តាលឲ្យចំដៃ ០២ដំបង ,ចង្កេះ ០១ដំបង ដើម្បីប្លន់យកម៉ូតូ ភ្លាមនោះជនរងគ្រោះបានផ្តួលម៉ូតូរត់ ហើយស្រែកឲ្យគេឯងជួយ ចំណែក ជនសង្ស័យ ខាងលើ បានលើកម៉ូតូរបស់ជនរងគ្រោះបំរុងជិះគេចខ្លួន តែត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនស្តាប់លឺសម្លេងជនរងគ្រោះសែ្រកឲ្យជួយ បានចុះមកដល់កន្លែងកើតហេតុឃើញ ក៏ឃាត់ខ្លួនជនសង្ស័យខាលើ ភ្លាមៗតែម្តង។